ភាគទី46: នេះប៉ាមិនកែចរឹកទេមែនទេប៉ាមានស្រី?

2.9K 259 52
                                    


ពេលនេះណាមជុននឹងជីមីនគឺកំពុងតែអង្គុយទល់មុខគ្នាដោយមេធាវីអ្នកស្រីគីមនិងគ្រួសារមកអង្គុយក្បែរនោះ ត្រូវហើយពួកគេគឺណាត់គ្នាដើម្បីលែងលះ

"ពួកយើងគ្មានអ្វីក្រៅពីសំុទោសទេអ្នកអូននិងលោកផាក..."អ្នកស្រីគឺរាល់ថ្ងៃពិបាកចិត្តនិងមានវិប្បដិសារីណាស់ដែលគាត់ធ្វើបែបនេះដាក់កូនប្រុសរបស់គាត់ ធ្វើបាបទាំងជីននិងអេជេហើយចុងក្រោយអ្នកដែលឈឺចាប់ក៏នៅតែជាជីមីនដដែល

"មិនអីទេអ្នកអូន...បើកូនៗអស់និស្ស័យក៏ត្រឹមនឹងចុះ"លោកផាកចេញមុខនិយាយជំនួសអ្នកស្រីផាកព្រោះតែអ្នកស្រីគឺខឹងណាមជុនដែលហ៊ានលួចលាក់ក្បត់ជីមីនថ្នាក់មានកូននិងយកបេះដូងរបស់ជីមីនទៅលលេងទៀត

"ខ្ញុំសុំទោសពិតមែនអ្នកម៉ាក់លោកប៉ា ដែលខ្ញុំធ្វើបែបនោះដាក់អូនមីន"ណាមជុនអោនមុខចុះសំទោសចេញពីចិត្តនាយតែម្ដង

"មិនអីទេបងជុនបើពួកយើងបន្តក៏គ្មានន័យអ្វីទៀតដែរបែបនោះយើងចែកផ្លូវគ្នាជារឿងល្អបងបានជួបជុំគ្រួសារបងខ្ញុំវិញព្យាយាមរកអ្នកថ្មីមកមើលថែខ្ញុំដូចបងថាអញ្ចឹង"ជីមីននិយាយទាំងសម្លឹងមើលមុខយុនហ្គីនិងចាប់ផ្ដើមលើកប៊ិចមកសីុញ៉ែឯណាមជុនក៏ញញឹមទាំងទឹកមុខក្រៀមដូចគ្នា

"នេះខ្ញុំសីុញ៉េរួចហើយ"មិនមែនចិត្តជីមីនមិនឈឺអ្វីសោះទេតែក៏មិនចុកចាប់ខ្លាំងដូចកាលដំបូងព្រោះគេធ្វើចិត្តបានច្រើនដែរ

"ហ្ហឹម..."ណាមជុនក៏លើកប៊ិចមកសីុញ៉េបញ្ចប់នៅចំណងនៅអាពាហ៍ពិពាហ៍រវាងនាយនិងជីមីនរយៈពេលជិត8ឆ្នាំមកនេះ កន្លងមកពួកគេមិនដែលឈ្លោះគ្នាព្រោះតែជិវិតប្ដីប្រពន្ធគឺខ្វះក្ដីស្រលាញ់មានតែភាពអាណិត សូមប្រាប់ថាឈ្លោះគ្នាទាល់តែមនុស្សស្រលាញ់គ្នាទើបតែងតែមានឈ្មោះមានត្រូវតែមនុស្សដែលមិនស្រលាញ់គ្នាមិនឈ្លោះដូចណាមជុននិងជីមីនអញ្ចឹងពេលបែកគ្នាក៏មិនមែនរឿងធ្វើអោយរកាំរកូសឆហអែតចិត្តអ្វីដែរគឺបែកដោយស្ម័គ្ររាងខ្លួន

"ពួកយើងលាហើយតោះ! កូនមីន."អ្នកស្រីផាកក៏ទាញដៃកូនងើបឡើងនិងនាំចេញបាត់

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now