ភាគទី29: នេះជាប្រពន្ធរបស់បងមែនទេ?

3.6K 268 26
                                    


ស្ថានភាពរបស់ជីនមិនសូវជាមានដឹងនោះទេថាជីនគឺជាកូនប្រុសពៅរបស់អ្នកស្រីចាងជាម្ចាស់ចម្ការទំពាំងបាយជូផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅប្រទេសគ្រួសារគេជាសេដ្ធីនៅទីនេះមានផ្ទះវិឡាធំៗជាប់គ្នាក៏ដូចជារីសតផងដែរ

រាងតូចសុកជីនបន្ទាប់ពីយកកូនស្រីត្រឡប់មកពីរៀនហើយគេក៏ត្រឡប់មកចម្ការរបស់ខ្លួនវិញតាមផ្លូវស្រាប់តែឡានរបស់គេខូច

"ហ្ហើយ...កើតអីទៅ?"ជីនដកដង្ហើមធំនិងច្រត់ចង្កេះជ្រួញចិញ្ចើមដាក់ឡាននេះគឺនៅឆ្ងាយពីក្រុងហើយយូទៀតឯណោះទើបដល់ចម្ការរបស់គេ

"មានរឿងអីទៅអាប់ប៉ា?"អេជេសួរទៅរាងតូច

"ឡានខូចណាកូន"ជីន

"ទូរស័ព្ទក៏គ្មានសេវាស្លាប់ហើយ.."ជីនធ្វើមុខតប់ប្រមល់មកខូចអីនៅពេលនេះពិតជាយាប់មែនរាងតូចអង្គុយអោបជង្គង់ពេបមាត់គេមិនយល់ថាខូចពីអីផងព្រោះវាដេមិនឆេះ

រំពេចនោះក៏មានរថយន្តមួយជិះមកធ្វើអោយរាងតូចញញឹមសប្បាយចិត្តនិងក្រោកឈ

"ទីនេះត្រូវការជំនួយជួយខ្ញុំផង..."ជីនទៅឈនៅក្បែរផ្លូវលើកដៃសុំជំនួយពីឡានដែលបើកមកនោះដោយនាងតូចអេជេនៅជួយអាប់ប៉ាគេបកដៃដែរ

ងឺត!! រថយន្តនោះក៏ឈប់មែនហើយបុរសម្នាក់ក៏បើកកញ្ចក់ឡានមក

"អាធ្យាស្រ័យសូមជួយ...គឺ"ជីនញញឹមតែក្រោយពីឃើញមុខបុរសនោះធ្វើអោយរាងតូចទម្លាក់ស្នាម ញញឹមក្ដុកនេះគឺជាណាមជុន

"តើមានបញ្ហារអ្វីមែនទេ?"ទ្វាខាងនោះក៏បើកមកនិងសួរទៅកាន់ជីននេះគឺជារាងតូចជីមីនគេចុះមកសួរទាំងញញឹមហើយពេលនោះយុនហ្គីនៅបិនឡានខាង ក្រោយក៏ចុះមកដូចគ្នា

"គឺ..ឡានរបស់ខ្ញុំខូចខ្ញុំមិនដឹងថាខូចអីនោះទេ"ជីន
និយាយទៅជីមីនគេស្អប់មុខណាមជុនមិនសំខាន់ទេអ្វីដែលសំខាន់ពេលនេះគឺត្រូវរកអ្នកជួយខ្លួននិងកូនស្រីសិន

"ខ្ញុំជួយបានទេ?"យុនហ្គីសួរទៅជីនរាងតូចក៏ងក់ហើយនាយក្រាសក៏ដើរទៅបើកក្បាលឡានមើល

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now