ភាគទី34: មីងជាអ្នកណា?

3.2K 300 53
                                    

មិនមែនមិនដឹងទេប៉ុន្តែជុងហ្គុកនាយធ្វើមិនដឹងឮនិងដើរតាមក្រឡារបស់ថេហ្យុងនាយតែងតែលួចមើលទៅថេហ្យុងរាល់ពេលដែលរាងតូចនិយាយគឺខ្សែរភ្នែករបស់គេនឹងធឹងមិនមែនស្រទន់បែបមិនដឹងអីដូចកាលពីមុនបញ្ជាក់ថាគេកុហកនាយសូម្បីតែរុឿងជះបបរលើខេឡាក៏ជុងហ្គុកដឹងដែរថាថេហ្យុងកុហកប៉ុន្តែនាយសុខជឿសុខចិត្តព្រមគ្រប់យ៉ាង នៅថ្ងៃដែលជុងហ្គុកនាំថេហ្យុងទៅមើលរូបថតនៅផ្ទះវិឡានាយគ្រាន់តែចង់រំលឹកអោយថេហ្យុងឃើញនិងនឹកដល់អានុស្សាវរីយ៍ចាស់ៗរួមជាមួយនឹងកូនសង្ឃឹមថាអនាគត់ទៅគេនិងលើកលែងទោសអោយនាយ ទោះដឹងថាថេហ្យុងពេលនោះមិនបានយកត្រចៀកស្ដាប់ពាក្យសុំទោសឬពាក្យបកស្រាយរបស់នាយក៏ដោយ

បន្ទាប់ពីនោះមកគឺនាយដើរតាមក្រឡាថេហ្យុងគ្រប់យ៉ាងអោយគេធ្វើក៏ធ្វើចុះអោយតែបានធូស្បើយនៅភាពឈឺចាប់ខ្លះដែលខ្លួននាយផ្ទាល់ក៏ដូចជាគ្រួសារនាយសាងទៅលើគេ ទោះចរឹកថេហ្យុងពូកែគុំសកសឹកនិងធ្វើបាបវាយដុំទៅលើគេដូចកាលពីថេហ្យុង15 ឆ្នាំមុនប៉ុន្តែនាយមិនមានអារម្មណ៍ថាស្អប់ឬខ្នើសចិត្តនិងចរឹករាងតូចទេគឺកាន់តែស្រលាញ់ទ្វេដង បើទោះគេមានចរឹកបែបណាក៏ដោយ ហើយរឿងកូនក៏នាយនិងប្រគល់អោយទៅថេហ្យុងដែរនាយលែងចង់បានឬបំបែកបំបាក់គេទៀតហើយ

កាលពីមុនធ្វើរឿងអាក្រក់និងអាត្មានិយមដាក់ថេហ្យុងជ្រុលពេកថ្នាក់មកដល់អនាគត់នេះមិនហ៊ានសូម្បីតែស្រមៃថាថេហ្យុងលើកលែងទោសរួចក៏ត្រឡប់មកវិញដូចដើមជាមួយនាយវិញដែរ បើទោះពេលនេះបេះ
ដូងនាយពោពេញដោយរូបថេហ្យុងប៉ុន្តែអានាគត់ទៅថេហ្យុងមិនជ្រើសនាយក៏នាយមិនថាអីដែរព្រោះកាលពីអតីតកាលនាយក៏ធ្វើចរឹកមិនគម្បីមិនទុកថេហ្យុងជាជម្រើសនាយដែរបែបនោះទុកថាកម្មពាទៅចុះ

សំខាន់ពេលនេះជុងហ្គុកត្រូវតែធ្វើជាគ្រាប់អុករំសាយកំហឹងរបស់អតីតភរិយានាយហើយរឿងដាក់ថ្នាំពុលនេះក៏ជុងហ្គុកដឹងតាំងពីយប់មិញនាយខឹងនិងអ្នកស្រីចនណាស់ដែលឮអ្នកបម្រើសារភាពដំបូងតែក៏និងចាំមើលថាថេហ្យុងនិងធ្វើអីចំពោះគាត់នាយមានតែបិទភ្នែកបណ្ដោយតាមកម្មផលដែលអ្នកស្រីចនធ្វើចុះ ហើយអាហារដែលថេហ្យុងដាក់ថ្នាំជុងហ្គុកគឺដឹងតាមរយៈទឹកមុខរបស់រាងតូចតែនាយនៅតែខំប្រឹងញាុំដូចដែលនិយាយអញ្ចឹងថា
*អោយតែអូនបានធូចិត្តបងនិងញាុំ*

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now