ភាគទី45: ឯងប្រាប់អាប់ប៉ាមកថាមិនមែនជាកាពិតទេ?

2.9K 241 30
                                    


បន្ទាប់ពីឈ្លោះគ្នាប្រូងប្រាវហើយថេហ្យុងគេក៏ហត់ទើបភ្លេចខ្លួនគេងលក់តែម្ដងជុងហ្គុកនៅអង្គុយញាំមីសួរដែលកូនស្រីឆាយកមកអោយទាំងពេបមាត់យកដៃទប់ចង្កេះព្រោះតែថេហ្យុងលែងធាក់ខ្លាំងៗនាយចាស់ផងយ៉ាងណាក៏ទាស់សសៃដែរ

ប្រាវ! សម្លេងសមក៏ធ្លាក់ពីដៃរាងតូចធ្វើអោយជុងហ្គុកងើបមើលទៅមុខរាងតូច

"គេងហើយហ្ហេស?"ជុងហ្គុកខិតទៅជិតនិងពោល
តិចៗទាំងញញឹម

"ហឹស..ពេលគេងបែបនេះទើបស្ងាត់ក្លាយជាទន្សាយខ្លះ..ចរឹកអូនគួរអោយស្រលាញ់ខ្លាំងណាស់ទោះឆ្នាស់ក៏ឆ្នាស់មានហេតុផលនិងកាន់តែគួរអោយខ្នាញ់ថែមទៀតបងទើបដឹងថាកន្លងមកបងគិតខុសបងមិនដែលស្គាល់ពីចរឹកអូនសោះបងមិនដែលរៀនក៏មិនដឹងពីអូនច្បាស់....សឺត..ពេលនេះបងដឹងហើយថាគួរអោយស្រលាញ់ខ្លាំងបំផុត"ជុងហ្គុកក៏ពោលឡើងតែឯងពីអ្វីដែលនាយស្វែងយល់ពីចរឹកថេហ្យុងមួយរយៈចុងក្រោយនេះទើបដឹងថាថេហ្យុងគេមិនមែនកាចឆ្នាស់គ្មានហេតុផលយល់តែចិត្តខ្លួនឯងដូចនាយគិតកន្លងមកទេ គេឆ្នាស់បែបគេមិនរំខានរករឿងអ្នកណានឹងជាមនុស្សមានហេតុផលនិងគួរអោយស្រលាញ់ទៀតផង រាងក្រាសថើបថ្ងាសរាងតូចបន្តិចនិងលើកបីគេអោយទៅគេងលើគ្រែស្រួលបួល

នាយក៏ដាក់ខ្លួនគេងក្បែររាងតូចមុននិងបិទភ្លើងសល់តែអំពូលរាត្រីនិងគេងអោបថេហ្យុងជាប់ទ្រូងមិនដឹងទេថាអនាគត់ទេថេហ្យុងជារបស់អ្នកណាសំខាន់ពេលនេះនាយសុំឱកាសនៅក្បែរបែបនេះគឺគ្រប់គ្រាន់ហើយសម្រាប់មនុស្សដែលសាងកំហុសបាក់ស្រុប
កាលពីអតីតកាលរំខានដល់បច្ចុប្បន្នដូចនាយនោះ....

#Skip

ក្រលែកមកមើលជីវិតខេឡាឯណេះវិញពេលនេះនាងគឺគ្មានលុយចាយគ្រប់គ្រាន់ដូចកាលពីនៅជាប្រពន្ធជុងហ្គុកនោះទេទោះបីកាលមុនជុងហ្គុកស្អប់នាងតែក៏មានលុយចាយខ្លះតែពេលនេះគឺសូន្យវាកាន់តែធ្វើអោយខេឡាខឹងថេហ្យុងប៉ុន្តែនាងទ្រាំនៅស្ងៀមនាងទាក់ទងប្រុសណាក៏មិនបានដូចកាលពីមុនព្រោះរឿងអាស្រូវនាងដណ្ដើមប្ដីគេត្រូវបានគេដឹងច្រើន គ្មានប្រុសណាហ៊ានមកបៀតនាងទេព្រោះឮថានាងជាស្រីពឹសពុលល្បិចច្រើនជៀងវាងទាក់ទងហើយមានរឿងដល់ប្រពន្ធកូនពួកគេព្រោះប្រុសអ្នកមានអស់នោះគឺមានប្រពន្ធកូនទៅហើយ តែមានប្រុសក្លាហ៊ានម្នាក់គឺដ្រាហ្វៃនឹងហើយនាយជាមនុស្សដែលតាមល្បិចខេឡាទាន់នឹងទុកខេឡាជាប្រយោជន៍របស់គេ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now