ភាគទី43: គោលការណ៍ក្រុមហ៊ុន

2.7K 235 34
                                    

ក្រោយពីចេញមកពីក្រុមហ៊ុនថេហ្យុងក៏ប្រញាប់មកផ្ទះវិញតាមផ្លូវគេស្ទើរសន្លប់ម្ដងៗដោយសារតែក្អួតហើយបូករួមទាំងវិលមុខទៀតតែថេហ្យុងឥឡូវមិនដូចពីមុនទេគេចចេសណាស់អាការៈកើតមានយូហើយតែមិនទៅពេទ្យអ្វីនោះទេគិតថាត្រឹមលេបថ្នាំគឺបាត់ហើយ

"ថេយ៍?មកវិញហើយហ្ហ?"ជុងហ្គុកកំពុងតែអង្គុយនៅលើសាឡុងនឹងក្រោកសួរទៅរាងតូចនាយទើបតែជួន
ជេលីមកពីផ្ទះអ្នកស្រីចនទើបនៅអង្គុយលេងបន្តិចទៅ

"អ្ហឹម..អួកៗ..ខឹកអួក.."ថេហ្យុងគ្រាន់តែធំក្លិនទឹកអប់ដែលគេបាញ់លម្អផ្ទះភ្លាមគេក្អួតយកតែម្ដង

"អូនកើតអី?"ជុងហ្គុកអោបស្មារាងតូចនិងសួរ

"អ្ហឹក!...ហ្ហើយ."ថេហ្យុងទន់ជង្គង់ធ្វើមុខម្ហបៗនិងងើយមើលមុខរាងក្រាសក្រវីក្បាល

"ទៅពេទ្យទេ?"ថេហ្យុងនៅតែអង្គុយដកដង្ហើមទន់ដៃជើងអស់ហើយ

"អត់ទេ..លែង"គ្មានអ្នកណាក្បាលរឹងជាងរាងតូចទេគេខំប្រឹងក្រោកខ្លួនឯងតែជុងហ្គុកនៅជួយទប់ដដែលពេលនោះជេលីនិងជេយ៍ហាក៏ចុះមក

"អាប់ប៉ាកើតអី?"ជេលីរត់ទៅមើលជេយ៍ហាក៏មកតាមក្រោយ

"អាប់ប៉ាមិនស្រួលខ្លួនមែនទេ?"ជេយ៍ហា

"អាប់ប៉ាមិនស្រួលខ្លួនតិចតួចមិនអីទេកូន..អ្ហា.."
ថេហ្យុងខំប្រឹងក្រវីដៃថាមិនអីនិងប្រឹងដើរដោយទើសភ្នែកនិងអតីតប្រពន្ធដែលក្បាលរឹងពេកជុងហ្គុកក៏លើកបីតែម្ដង

"អូននៅតែក្បាលរឹងជាងកូនក្មេងទៅទៀត"ចរឹកថេហ្យុងបែបនេះហើយទើបកាលមុននាយមិនចូលចិត្តតែឥឡូវគឺស្រលាញ់ចូលចិត្តគ្រប់យ៉ាងនៃគីមថេហ្យុងប៉ុន្តែកាត់ចរឹកក្បាលរឹងនេះចោលមួយទៅហី!   និយាយរួចនាយក៏បីគេឡើងទៅលើបាត់ដោយជេលីនៅតាមមើលទាំងញញឹម

"អាប់ប៉ានិងប៉ាពិតជាសមគ្នាដូចជាគូពីបុព្វេអញ្ចឹង"
ជេលីនិយាយទៅកាន់ជេយ៍ហា

"មិនដឹងទេមិនឃើញសមផង"ជេយ៍ហាមិនចូលចិត្តជុងហ្គុកគេចេះតែថាៗទៅ

"ឯងបែបនឹងតែរហូតនឹងឆឺស!"ជេលីសម្លក់មុខប្អូនមិនដឹងកាត់ពូជរកអ្នកណាទេសម្ដីគេមិនដែលពិរោះមុខអោយស្មើរមិនសូវញញឹមកោតចេះរស់នៅកើតដែរបើមិនដែលញញឹមផង

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Där berättelser lever. Upptäck nu