ភាគទី7: អៀនប្ដី!

2.3K 211 12
                                    


អ្នកស្រីនៅលេងជាមួយនិងខេឡាហើយអោយថេហ្យុងធ្វើនេះធ្វើនោះនិងធ្វើបាបរាងតូចអស់ជាច្រើនរហូតដល់ថ្ងៃត្រង់ថេហ្យុងត្រូវធ្វើអាហារដើម្បីយកទៅអោយ
ជុងហ្គុកទើបអ្នកស្រីព្រមទៅត្រឡប់ទៅវិញ

"ឯងរៀបចំអាហារអោយប្ដីឯងមែនទេ
ថេហ្យុង?"ខេឡាសួរទៅរាងតូចដែលកំពុងតែពាក់អៀមនៅចង្ក្រាន្តបាយ

"ហ្ហឹុម..."ថេហ្យុងងក់ក្បាលតិចៗ

"មើលដៃឯងត្រូវរបួសខ្លាំងទេ?"ខេឡាសួរទៅរាងតូចនិងយកដៃគេមកមើលមុននេះគឺត្រូវអ្នកស្រីប្រើដោយរើសអំបែងដបហើយថែមទាំងជាន់ដៃថេហ្យុងទៅលើកម្ទិចកែវទើបមុតជ្រៅនិងច្រើនកន្លែងទៀតផង

"អត់ទេ មិនអីទេ.."ថេហ្យុងញញឹមតិចៗមានមិត្តមកនៅជាមួយបែបនេះក៏ល្អគេនិងមិនអប្សុក

"ឯងមិនបាច់ធ្វើទេ យើងធ្វើអោយនិងយកទៅអោយក៏បានជួនជាមានការឈាងទៅផ្លូវក្រុមហ៊ុនប្ដីឯងល្មម"ខេឡា

"តែលោកប្ដីយើងគាត់និងស្ដីអោយ.."ថេហ្យុងនិយាយទាំងអោនមុខចុះគេមានរបួសគេក៏ចង់សម្រាកដែរនៅហត់មើលកូនទៀតតែទ្រាំដើម្បីធ្វើអោយជុងហ្គុកខ្លាចនាយខឹង

"មិនអីទេ ចាំយើងប្រាប់ថាឯងជាអ្នកធ្វើក៏បាន"ខេឡា

"អត់ឯងអ្នកធ្វើមិចក៏ត្រូវយកមុខយើង អញ្ចេះយើងជួយធ្វើដែរនិងអាងឆាប់រួច"ថេហ្យុងញញឹមតិចៗ

"ok .."និងលើកចិញ្ចើមហើយក៏អោយថេហ្យុងចាប់ផ្ដើមធ្វើការងារចិតបន្លែហានបន្លែគឺមានអ្នកបម្រើស្រីពីអ្នកជួយធ្វើដោយថេហ្យុងនៅជួយរហូតដល់ចប់ចុងចប់ដើមទាំងអស់ទៅហើយឯខេឡានាងលួចដាក់គ្រឿងបន្ថែមដើម្បីកម្លាយម្ហូបនោះជារសជាតិផ្សេងដែលមិនដូចរសជាតិថេហ្យុងធ្វើទាំងដែលការពិត
ថេហ្យុងជាអ្នកធ្វើទាំងអស់នាងជួយបន្តិចៗប៉ុណ្ណោះ នាងមិនល្ងង់ដូចថេហ្យុងនោះទេ។

#ក្រុមហ៊ុនjk gruop

តុកៗ!

"ចូលមក.."ជុងហ្គុកក្រហឹមតិចៗទាំងភ្នែកនៅមើលឯកសារដដែលជុងហ្គុកនៅអង្គុយគងទាក់ខ្លានៅលើសាឡុង

"បងជុង.."ខេឡាដើរចូលមកក្នុងសម្លៀកបំពាក់សីុចសីុព្រមជាមួយនិងស្នាមញញឹមផងដែរ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now