ភាគទី49: ខ្ញុំព្រមត្រូវគ្នាជាមួយលោកតែលោកត្រូវលួងខ្ញុំសិន

3.4K 262 43
                                    

"ហ្ហឹក..ថេយ៍"ឮសម្ដីថេហ្យុងហើយជុងហ្គុកក៏ច្រាលទឹកភ្នែកចេញមកព្រោះតែនាយក្តុកក្តួលនិងឈឺចាប់ក្នុងចិត្តរឿងថេហ្យុងរៀបការជាមួយអ្នកផ្សេងហើយនៅមកបញ្ឈឺចិត្តនាយដល់ទីនេះទៀត

"នេះលោកយំ? អូ..ចនជុងហ្គុកមនុស្សដែលកាចសម្ដីអាក្រក់ពូកែខឹងរឹងមាំចិត្តមាកំពុងតែយំចំពោះមុខអតីតមនុស្សដែលលោកស្អប់កប់ឆ្អឹង?"ថេហ្យុងអោបដៃនិងលើកចិញ្ចើមសួរនាយ

"បងបានកែប្រែហើយ..សូម្បីតែចិត្តដែលធ្លាប់ស្អប់អូនខ្លាំងក៏ប្រែមកជាស្រលាញ់អូនខ្លាំងដែរ ប៉ុន្តែអូនរៀបការជាមួយគេរួចហើយ បងមិនមែនជាជម្រើសរបស់អូននេះក៏ជាកម្មពារបស់បង"ជុងហ្គុកព្យាយាមជូតទឹកភ្នែកនិងនិយាយពាក្យនៅក្នុងចិត្តប្រាប់ថេហ្យុងទាន់នាយនៅមានឱកាស ជួបមុខគេថេហ្យុងរៀបការរួចសង្ស័យគេទៅរស់នៅអេស្បាញវិញផងក៏មិនដឹងដែរ...

"ត្រូវហើយខ្ញុំត្រឡប់មកផ្ដល់កម្មពាដល់លោក..តែលោកនិយាយថាស្រលាញ់ខ្ញុំព្រោះលោកនៅមិនទាន់ដឹងទេថាខ្ញុំជាអ្នកដាក់ថ្នាំបំពុលលោក? ល្ងង់ឬមិនចាប់អារម្មណ៍ទេហ្ហេ..ថាពេលលោកក្រោកពីស្លាប់លើកនោះខ្ញុំបញ្ចេញចរឹកពិតលែងឆ្កួតដូចកាលជួបដំបូង?"ថេហ្យុង

"បងដឹងហើយក៏ញាុំ..វាត្រូវហើយថេយ៍ត្រឡប់មកលើកនោះគឺមកផ្ដល់កម្មពាអោយបងហើយបងក៏រីករាយនិងទទួល"សម្ដីជុងហ្គុកធ្វើអោយថេហ្យុងបើកភ្នែកធំៗភ្ញាក់ផ្អើលអញ្ចឹងបានន័យថាកន្លងមកជុងហ្គុកតាមទាន់ល្បិចមាយារបស់គេ?ស្មានថានៅតែល្ងង់ត្រចៀកសដដែល

"ក៏...ក៏ខ្ញុំធ្លាប់គម្រាមធ្វើបាបម៉ាក់លោក ល្មមដឹងហើយស្អប់ខ្ញុំទៅ"ថេហ្យុង

"បងដឹង! ហើយក៏មិនស្អប់អូនដែរព្រោះបើគាត់មិនរករឿងអូន ថេយ៍ក៏មិនធ្វើបាបគាត់ដែរ"ជុងហ្គុក

"ហើយខ្ញុំក៏ជះបបរដាក់នាងខេឡា "ថេហ្យុង

"រឿងនោះបងដឹង"ជុងហ្គុក

"ខ្ញុំកុហកលោកបោកប្រាស់លោកប្រើល្បិចធ្វើបាបគេខ្ញុំបោកប្រាស់លោកអោយធ្វើបាបនាងខេឡានិងលែងលះជាមួយនាងខ្ញុំប្រើប្រាស់លោកសព្វគ្រប់បែបយ៉ាង ក្រែង
លោកស្អប់ខ្ញុំពេលខ្ញុំមានចរឹកបែបនោះមែនទេស្អប់ទៅ ឆាប់ស្អប់ទៅ"ថេហ្យុង

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now