ភាគទី52: អាប់ប៉ាមើលទៅគេគម្រាមខ្ញុំស្រស់ៗ

2.9K 241 23
                                    


ម៉ោង3យប់ទៅហើយជុងហ្គុកនៅតែអង្គុយសំកុកងក់ក្បាលដោយសារតែប្រពន្ធនាយគឺរករឿងខ្លាំងពេកនាយនៅបំពេរអោយគេគេងលក់ទម្រាំតែគេងគឺជិតភ្លឺឯណោះ

"ហ្វូ!..គេងហើយ.."ជុងហ្គុកក៏អង្អែលក្បាលរាងតូចស្រាលៗនិងមើលមុខឃើញថាគេគេងហើយទើបនាយដកដង្ហើមធូទ្រូង

"ហ្ហឹម..អូនចង់ទៅលេងAeon"ថេហ្យុងរើចុះឡើងនិងពេបមាត់និយាយទាំងមមើរ

"ok..okទៅលេងAeonគេងទៅណា"ជុងហ្គុក
អង្អែលក្បាលនិងប្ដូមកទះខ្នងស្រាលៗរហូតទាល់តែ
ថេហ្យុងគេងលក់ស្កប់ស្កល់

"សឺត..ក្បាលខូច"រាងក្រាសអោនមកថើបថ្ពាល់ប៉ោងៗរបស់ថេហ្យុងស្រាលៗទាំងញញឹមនិងដាក់ខ្លួនគេងជិតនិងអោបពីក្រោយ នាយមិនត្អូញត្អែរឬមានអារម្មណ៍ថាហត់ទេពេលថេហ្យុងងិងក់រករឿងបែបនេះព្រោះនាយដឹងថាអារម្មណ៍មនុស្សដែលចាញ់កូនគឺពិបាកប៉ុណ្ណាមើលទៅគេដូចជាសម្ដែងរករឿងឬសម្ដែងធ្វើយំតែតាមពិតនោះគឺកើតចេញពីអារម្មណ៍ពិតៗរបស់គេ រាងតូចពពោះផងចាញ់ផងគេលំបាកច្រើនហើយនាយជាប្ដីមិនអាចជួយអ្វីបានក្រៅពីនៅតាមមើលថែគេ។

#Newday

   ពេលនេះគឺថមមីប្រែប្រួលចរឹកខ្លាំងណាស់នាយសង្ហារតែងតែតាមជេលីស្អិតនិងហួងហែងនាងទៀតផង

"យ៉ាងមិចរាល់ថ្ងៃចង់មានសង្សារណាស់មែនទេ?ទើបចេះតែឈអោយអាម្នាក់មុខដូចត្រីឈ្លូញនោះញ៉ែរហូត"ថមមីនិយាយបញ្ឈឺជេលីព្រោះតែខឹងតាំងពីល្ងាចមិញដែលជេលីនៅឈនិយាយជាមួយមិត្តភក្តិប្រុសរបស់គេ

"ឡប់ស្អីបងនឹង? តែប៉ាឮហើយយល់ច្រលំខ្ញុំនិងគក់បងអោយធ្លាក់ក្អួតតែម្ដង"ជេលីសម្លក់មុខថមមីឥតព្រិចមិនយល់ហេតុអីថមមីចេះតែរករឿងខ្លួនរហូតដូចឡប់អញ្ចឹងអាបិុនេះ..!

"ប៉ាឮនិងហើយអោយគាត់យល់ថាកូនស្រីគាត់បិុនចៃសោះចេះឈអោយគេញ៉ែ"ថមមី

"នែ!  ខ្ញុំប្រាប់ហើយថាគាត់ជាមិត្តខ្ញុំឈអោយគេញ៉ែយ៉ាងមិច?"ជេលី

"ឬមិនពិត? ចាំមើលបងប្រាប់ប៉ា"ថមមី

"អ្ហាយ!! ចនថមមី  បើបងមិនបែកក្បាលកុំហៅខ្ញុំជេលីណា"នាងតូចក៏រើសកំប៉ុងក្រដាសជូតមាត់ដេញគប់ថមមី ឯនាយកម្លោះគេដេញគប់ហើយមានតែរត់បើមិនអញ្ចឹងបែកក្បាលមិនខាន

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now