ភាគទី41: ចរឹកអញ្ចឹងតើ បានប្រុសស្អាតគីមថេហ្យុងមិនយកវិញនោះ

2.9K 252 33
                                    


ដោយឮសម្លេងឈ្លោះប្រកែកគ្នានាងតូចអេជេក៏ប្រញាប់រត់មកមើល

"ប៉ាប៉ា! មិចពូមីមីនវៃប៉ាអញ្ចឹង"អេជេក៏រត់ជ្រៀតចូលមកនិងឃាំងពីមុខណាមជុន

"ប៉ាហ្ហេស?"ជីមីនភ្ញាក់ផ្អើល

"ត្រូវហើយមិចក៏ពូវៃប៉ាប៉ាអូន?"អេជេ

"គឺ..ជីមីននេះជាកូនស្រីរបស់បងជាមួយនិងជីន..មកនេះ..មក"ណាមជុនក៏ទាញដៃរាងតូចដែលកំពុងភាំងនោះទៅឆ្ងាយឯជីនក៏លើកពអេជេទៅ
បាត់ទាំងខឹងយុនហ្គីវិញគេមិនខ្វល់ទេគេរងចាំមើលថាមនុស្សប្រុសសាវ៉ាដូចណាមជុនគឺដោះស្រាយបែបណា?

"នេះថ្នាក់មានកូនផងមែនទេ?ហ្ហឹកៗអេជេជាកូនរបស់បងនិងគេ?"ជីមីនយំម្ដងទៀតដោយទឹកភ្នែកគេស្រក់មកព្រោះតែភាពឈឺចាប់ហួសពីការស្មាន

"ត្រូវហើយបងសុំទោសវៃបងបន្តទៅវៃអោយសមនិងចិត្តដែលអូនខឹង បងក្បត់អូនតាំងពីយើងជាគូដណ្ដឹងនឹងគ្នាព្រោះតែបងមិនស្រលាញ់អូននោះទេបងនិយាយត្រង់ណា"ណាមជុនចាប់ដៃរាងតូចនិងនិយាយទាំងសោកសៅនាយដឹងថាធ្វើអោយគេខូចចិត្តព្រោះតែទង្វើអាត្មានិយមរបស់នាយយកជីមីនដើម្បីបំភ្លេចជីន
ពេលដែលបំភ្លេចជីនមិនបានជីមីននេះហើយជាអ្នកខូចចិត្ត

"បើបែបនឹងបងរៀបការជាមួយអូនធ្វើអី?បងធ្វើដូចស្រលាញ់អូនធ្វើអីកន្លងមកជីវិតប្ដីប្រពន្ធយើងរលូនល្អមិនដែលទាស់គ្នាបងធ្វើល្អដាក់អូនមករហូត ហ្ហឹកៗ បងជាមនុស្សកុហកបោកប្រាស់"ជីមីនយកដៃគក់ណាម
ជុនដឹបៗទាំងខឹងនិងខូចចិត្ត

"សុំទោស..មានតែសុំទោសអូនប៉ុណ្ណោះបងមិនអាចចោលអេជេរឹតតែមិនអាចចោលសុកជីនដូចគ្នា"
ណាមជុនក៏អោបរាងតូច

"តែបងសុខចិត្តចោលអូន ហ្ហឹកៗ"ជីមីន

"អូនសមនឹងបានជួបអ្នកថ្មីដែលល្អជាងបងអូនសមនឹងមានជីវិតថ្មីដែលគេនៅក្បែរមើលថែរអូនដឹកដល់មិនមែនចេះតែទុកអូនចោលដូចបងនោះទេ"ណាមជុន

"ហ្ហឹកៗ...អូនយល់ហើយអូននិងមិនធ្វើអោយអេជេនាងខូចចិត្តនោះទេ"ជីមីនគិតចុះគិតឡើងក៏នឹកឃើញដល់នាងតូចបើគេនៅតែខឹងនៅតែរឹងទទឹងមិនព្រមដោះលែងណាមជុនអេជេប្រាកដជាខូចចិត្តមិនខាន ឯណាមជុនឮសម្ដីគេហើយមានតែអោបលួងលោមទាំងអាណិតកន្លងមកព្រោះតែពាក្យដ៍ឆ្កួតមួយម៉ាត់ថា*អាណិត*នេះហើយបានជាទាញជីមីនអោយធ្លាក់ក្នុងជ្រោះឈឺចាប់បែបនេះ នាយមិនអាចផ្ដាច់ពាក្យជ្រើសយកជីនពិតប្រាកដព្រោះខ្លាចជីមីនខូចចិត្ត នាយរៀបការព្រោះបំពេញបំណងជីមីននិងចង់តបក្ដីស្រលាញ់ទៅគេវិញព្រោះអាណិតគេដែលខំស្រលាញ់នាយមកជាយូ ព្រោះពាក្យនោះមួយម៉ាត់នោះគត់ទើបបច្ចប្បន្នរបស់ពួកយើងត្រូវជ្រួលច្របល់បែបនេះ ចាត់ទុកថាសំណាងហើយដែលនាយមិនព្រមចិត្តទន់អាណិតជីមីនដល់ថ្នាក់មានកូនជាមួយគ្នានោះបើមានរឿងនោះកើតឡើងមែនស្រមៃមិនចេញទេថានាយត្រូវដោះស្រាយបែបណាមិនដឹងថាត្រូវជ្រើសយកភាពអាណិតឬក៏ក្ដីស្រលាញ់នោះទេ។

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now