ភាគទី3: គេបាត់បងសតិទៀតហើយ

3K 258 16
                                    

នៅក្នុងបរិវេននៃសាលាកសលវិទ្យាល័យកំពុងតែមានការឈ្លោះប្រកែកគ្មារវាងក្មេងប្រុសហាយសូតូចច្រឡឹងម្នាក់និងនាយកម្លោះមាឌខ្ពស់ម្នាក់ពួកគេជាគូដណ្ដឹងនឹងគ្នាតែមិនដែលត្រូវគ្នាសូម្បីតែម្ដងណានោះទេព្រោះតែមាឌតូចគឺឆ្នាស់ហួសកម្រិត

"នាងជិះកង់មកបុកខ្ញុំហើយលោកនៅចង់អោយខ្ញុំសម្រួលទៀតមែនទេ!! "រាងតូចម្នាក់នេះជាថេហ្យុងសម្ដីគេឆ្នាស់ឆ្នើមខ្លាំងណាស់

"ឬសម្រួលមិនបានយ៉ាងមិចប៉ះប៉ុណ្ណឹងចង់ចូលដល់
ប៉ុស្ត៍បូលីស?"ជុងហ្គុកក៏តបទៅថេហ្យុងវិញព្រោះរាងតូចមិនត្រូវរបួសអីផងប្រកាន់ជ្រុល

"ខ្ញុំសម្រួលក៏បានតែនាងត្រូវលុតជង្គង់សំពះខ្ញុំ!"
ថេហ្យុងស្អប់មុខជុងហ្គុកណាស់ពិសេសគឺពេលនេះនាយកំពុងតែការពារសង្សារនាយដែលជិះកង់មកបុកគេ រាងក្រាសរៀននៅឆ្នាំទៅ4ចំណែកឯថេហ្យុងរៀននៅឆ្នាំទី1អាយុ18ឆ្នាំប៉ុណ្ណោះ

"ឯងដូចជាហួសហេតុពេកហើយគីមថេហ្យុង"ជុងហ្គុកខាំថ្គាមខឹងនិងរាងតូចដែលកាចជ្រុល

"បើអញ្ចឹងយ៉ាងមិច? សម្រេចថាសម្រួលទេ"ថេហ្យុងគេមិនប្រកាន់ដល់ថ្នាក់នឹងទេតែមកពីសង្សារជុងហ្គុកឌឺពេកនាងដឹងថារាងតូចជាគូដណ្ដឹងរបស់ជុងហ្គុកទើបយាមឌឺដងផ្លែផ្ការហូតថេហ្យុងមិនឈឺចិត្តស្អិតទ្រូងជាមួយទេព្រោះគេមិនសូម្បីតែមើលមុខជុងហ្គុកផងតែគ្រាន់តែស្អប់នាងដែលចូលចិត្តdramaអោយ
ជុងហ្គុកមកកំហកគេ

"បានហើយជុងហ្គុកអូនសម្រួលក៏បាន"នាងធ្វើជាចង់លុតជង្គង់សុំទោសថេហ្យុងតែរាងក្រាសទប់ស្មានាងជាប់ធ្វើអោយថេហ្យុងពេបមាត់ជ្រេញឃើញទេនាងdrama ទៀតហើយ

"កុំអីដាយណាអូនកុំទៅធ្វើតាមក្មេងអំនួតម្នាក់នេះអី បើគេមិនសុខចិត្តខាំអណ្ដាតខ្លួនឯងអោយស្លាប់ទៅ"ជុងហ្គុកធ្វើមុខនឹងធឹងដាក់ថេហ្យុង

"ហឹស! មនុស្សដូចគីមថេហ្យុងនេះមែនទេ?ព្រមចាញ់នោះ តើអ្នកណាមានដែកកេះទេបើសិនអ្នកណាអាចដុតកង់នេះបានក្នុងពេលឥឡូវនេះនិងទទួលបាន500$ភ្លាមៗ"ថេហ្យុងបែរទៅនិយាយទៅអ្នកដែលឈមើល គេមិនលើកលែងអោយទេព្រោះសង្សារ
ជុងហ្គុកគឺតាំងចិត្តជិះមកបុកតែគេគេចទាន់

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now