ភាគទី35: កូនប្រុស!!

3.5K 283 42
                                    


ដោយសារតែសាលាវ៉ាកងហើយហ្វៃសឺត្រៀមផ្ទេសាលាដោយជេយ៍ហារួចត្រូវនាំអាល្អិតតូចមករស់នៅប្រទេសកូរ៉េ មិននៅយូហ្វៃសឺក៏នាំជេយ៍ហាមកតែម្ដង

"wowមិនស្មានថាប្រទេសនេះស្អាតបែបនេះសោះ"ជេយ៍ហាកំពុងតែជិះឡានតាមផ្លូវនិងសម្លឹងមើលទេសភាពនៃទីក្រុងសេអ៊ូលគេតាមមើលមិនចន្លោះព្រោះតាំងពីកើតមកអាយុ10ឆ្នាំហើយមិនដែលឃើញសូម្បីម្ដង

"នេះគ្រាន់តែជាទិដ្ធភាពទីក្រុងទេប៉ុន្តែបើនៅកន្លែងសួនផ្កានិងបណ្គោលណាមសានគឺស្អាតជាងនេះទៀត"ហ្វៃសឺ

"ខ្ញុំនិងបបួលអាប់ប៉ាទៅលេងអោយច្រើនកន្លែងតែម្ដង ប៉ុន្តែអាប់ប៉ានៅចាំពួកយើងនៅផ្ទះមែនទេពូហ្វៃ?"ជេយ៍ហា

"មែនហើយ ប៉ុន្តែជេយ៍ហាហាមដើរផ្ដេសផ្ដាសណាប្រយ័តន្នវង្វេងផ្លូវឮទេ?"ហ្វៃសឺ

"បាទ.."ជេយ៍ហារវល់មើលទេសភាពគេមិនចាប់អារម្មណ៍និងសម្ដីហ្វៃសឺទេណាមួយជេយ៍ហាជាក្មេងប្រុសដែលឯករាជ្យតែគេចង់ធ្វើអីហើយទោះហៅដូនតា7សណ្ដានមកឃាត់ក៏គេមិនស្ដាប់ដែរចរឹកគឺកាត់តាមជុងហ្គុកទាំងកាកមុខក៏ម៉ូវដូចគ្នា

#ភូមិគ្រិះត្រកូលគីម

"ឯណាអាប់ប៉ាមិចក៏គាត់មិនចេញមកទទួលពួកយើង?"ជេយ៍ហាដើរចុះពីលើឡានសំដៅចូលក្នុង
ភូមិគ្រិះដ៍ធំមាត់គេចេះតែសួររកថេហ្យុងរហូត

"ប្រហែលជាល្ងាចថេយ៍មកហើយណាក្មួយជេយ៍"ហ្វៃសឺខំប្រឹងនិយាយប្រាប់ព្រោះថាថេហ្យុងមានការងារត្រូវដោះស្រាយនៅក្រុមហ៊ុនទើបមិនអាចមកបានហ្វៃសឺក៏មិនបានទៅព្រោះរវល់នៅកំដរជេយ៍ហានេះហើយ

"ចុះបងថមមីនោះ?"ជេយ៍ហានៅមន្ទិលសង្ស័យថាហ្វៃសឺនាំគេមកខុសកន្លែង

"គឺ..ក៏ទៅធ្វើការជាមួយគ្នានិងអាប់ប៉ាក្មួយហើយ"ហ្វៃសឺនិងពិបាកក្នុងការដោះសារបានន័យជានាយកុហកជេយ៍ហានោះព្រោះអាល្អិតនោះឆ្លាតចាប់ពិរុទ្ធបាន

"ok..."កែវភ្នែកមុតៗដូចជាថេហ្យុងកំពុងតែសម្លឹងមើលហ្វៃសឺដោយចេះតែងក់ក្បាលokទៅតែតាមពិតគ្មានជឿហ្វៃសឺបន្តិចទេ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now