ភាគទី38: ខ្ញុំមានជម្រើសច្រើនព្រោះខ្ញុំស្អាតលោកដឹងទេ?

3K 273 74
                                    

នាំអ្នកស្រីចនមកដល់មន្ទីពេទ្យដោយខេឡាប្រញាប់តាមមកនាងព្យាយាមធ្វើមុខមាត់និងរៀបរឹកកុំអោយមានពិរុទ្ធ ដោយនាងនៅអង្គុយក្បែរជេយ៍ហាឯជុងហ្គុកគឺឆ្លេឆ្លាពេញនិង

"មីងកើតអី?"ដោយឃើញថាខេឡាព្យាយាមរៀបរឹកជេយ៍ហាក៏សួរអាល្អិតនេះពូកែសង្កេតណាស់គេមើលទៅខេឡាព្យាយាមធ្វើអ្វីម្យ៉ាង

"យើង..យើងមិនកើតទេ"ឃើញទេគ្រាន់តែជេយ៍ហាសួរនាងក៏ឆ្លើយរអាក់រអួលបន្លប់ភពភ័យនៅក្នុងខ្លួន ក៏ពិតមែននាងខ្លាចថាអ្នកស្រីចនដឹងខ្លួនមកគាត់និងនិយាយកាពិតពេលនោះនាងអាចនឹងជាប់គុកក៏ថាបាន

"ម្រាមដៃរបស់មីងតើវាដាច់ពីកំណើតមែនទេ?"ខេឡាមើលទៅដៃខេឡាដែលលើកវែកសក់នោះទើបឃើញថានាងមានដៃតែបីម្រាមទេគឺវាដាច់អស់2ម្រាមហើយ

"ត្រូវហើយ..យើងកើតមកបែបនោះ"ដោយខ្ជិលរៀបរាប់ច្រើនខេឡាជ្រើសរើសកុហកអ្នកណាទៅនិយាយប្រាប់ថាប៉ារបស់គេជាអ្នកកាត់ដៃខ្លួននោះ

"នេះជានិមិត្តសញ្ញាមិនល្អទេប្រហែលជាជាតិមុនមីងលួចរបស់គេហើយទើបដាច់ដៃបែបនេះ សូមអោយជាតិនេះមីងកុំលួចរបស់អ្នកដទៃទៀតអីណា ហើយឯកសារនៅក្នុងកាបូបមីងជារបស់លោកយាយមែនទេ ខ្ញុំដឹងថាមីងយកទុកដើម្បីកុំអោយបាត់ប៉ុណ្ណោះ"នេះជាមូលហេតុដែលអាល្អិតសង្ស័យទៅលើខេឡាព្រោះគេបានឃើញខេឡាយកឯកសារដែលជ្រុះក្បែរខ្លួនអ្នកស្រីចនទុកក្នុងកាបូប សម្ដីគេធម្មតាតែធ្វើអោយខេឡាភ័យសភ្នែក

"ឯកសារអី?អោយមកនេះ"ជុងហ្គុកកំពុងឈឆ្លេឆ្លាក៏ចាប់អារម្មណ៍និងសម្ដីជេយ៍ហា

"គឺ...គឺអូនឃើញនៅក្បែរខ្លួនម៉ាក់ទើបយកទៅទុកដូចក្មួយប្រុសថាអញ្ចឹង តែភ្លេចយកមកអោយបងនេះ..ជុង"នាងអស់ជម្រើសក៏យកឯកសារចេញមកនិងហុចអោយជុងហ្គុកទាំងស្ដាយឯរាងក្រាសយកមកហើយក៏កាន់ទុកមិនមាត់ឬសង្ស័យនោះទេព្រោះគិតថាអ្នកស្រីប្រហែលជាយកឯកសារអោយលោកចនអីហើយ

"ហឹស!.."ជេយ៍ហាយកអណ្ដាតទល់ថ្ពាល់និងញញឹមចុងមាត់បន្តិចអោបដៃធ្វើមុខហីៗដែលសកម្មភាពដ៍ឌឺរបស់គេធ្វើអោយខេឡាសម្លក់មុខថ្លែចរឹករបស់គេអីក៏ដូចថេហ្យុងម្លេះចេះដឹងរឿងគេខុសរបៀប

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now