ភាគទី30: ទុកពេលអោយបងបន្តិច

3.3K 252 25
                                    


ជុងហ្គុកប្រញាប់រត់តាមថេហ្យុងនិងសួរតែរាងតូចមិនឈប់នោះទេគេនៅតែដើរទៅរហូតផ្ទះវិឡាទើបរាងក្រាសប្រញាប់រត់ទៅអោបគេពីក្រោយជាប់

"អូនកើតអី?ខឹងបងរឿងអីមែនទេ?"ជុងហ្គុកសួរទៅរាងតូចនេះជាលើកដំបូងដែលនាយចេះទ្រអ្នកដទៃធម្មតា
ចរឹកជុងហ្គុកគឺមិនងាយនោះទេ

"មើស! លែងអូន"ថេហ្យុងធ្វើមុខមាំនិងព្យាយាមរើ

"ប្រាប់មកណាតើអូនខឹងបងរឿងអី?"ជុងហ្គុកនៅតែអោបមិនលែងនោះទេ

"គឺ..ថេយ៍មិនខឹងទេ គ្រាន់តែអន់ចិត្តដែលគិតទៅគិតមកអូនដូចជាមនុស្សលួចលាក់អញ្ចឹងសូម្បីតែជេលីក៏នាងមិនដឹងដែរថាអូនជាអាប់ប៉ាគេ ជេលីហៅអ្នកដទៃថាម៉ាក់"គំនិតថេហ្យុងយើងមិនអាចមើលដឹងនោះទេគ្រាន់តែដឹងត្រឹមថាគេកំពុងតែធ្វើអ្វីម្យ៉ាងដែលមានប្រយោជន៍ក្នុងរឿងដែលគេត្រូវត្រឡប់មកទីនេះ

"បងខ្លាចថាជេលីទទួលយកមិនបានពេលភ្លាមៗបែបនេះ..."ជុងហ្គុកដកដង្ហើមធំក្នុងចិត្តនៅតែអម៉ាសចំពោះទង្វើរនាយចុះបើកូនស្រីដឹងថានាយរស់នៅជាមួយស្រីផ្សេងខុសពីម្ដាយគេបង្កើតរាប់ឆ្នាំហើយថែមទាំងលាក់មិនអោយនាងដឹងពីវត្តមានថេហ្យុងទៀតតើជេលីនិងនៅគោរពស្រលាញ់នាយជាឪពុកដ៍ល្អទៀតទេ?

"នាងទទួលយកអូនធ្វើម្ដាយមិនបានឬក៏ទទួលយករឿងដែលបងស៊ាននោះមិនបាន"ថេហ្យុងចាប់ផ្ដើមលែងសម្ដែងធ្វើជាឆ្កួតស្អីហើយសម្ដីគេចេញមកម៉ាត់ៗតែម្ដង

"សុំទោស...ហ្ហឹម! ទុកពេលអោយបងបន្តិចតែបន្តិចទៀតទេបងនិងប្រាប់នាងហើយបងនិងទទួលយកលទ្ធផលពីទង្វើរដែលបងបានស៊ាងពីអតីតកាលនោះ"ជុងហ្គុកដឹងទៀតថានាយកំពុងតែធ្វើរឿងអាត្មានិយមចងអោយថេហ្យុងនៅក្បែរនាយប៉ុន្តែមិនហ៊ានប្រាប់កូននៅរឿងពិតហើយនាយមិនទាន់លែងលះនិងខេឡាទៀត ពេលនេះនាយវិលវល់គិតផ្លូវណាក៏មិនចេញមិនស្មានថាទង្វើរគិតខុសពីអតីតកាលធ្វើអោយបច្ចុប្បន្នវល់និងពិបាកដោះស្រាយបែបនេះសោះ ណ្ហើយ..បើប្រាប់ហើយកូនស្រីនាយនិងស្អប់នាយក៏ជុងហ្គុកនិងប្រគល់ជេលីទៅអោយថេហ្យុងចុះកន្លងមកនាយបំបែកម្ដាយកូនគេឆ្អែតឆ្អន់និងអាត្មានិយមជ្រុលពេកហើយ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now