ភាគទី18: ហេតុអីក៏គេធ្វើបាបខ្ញុំ

3.6K 260 48
                                    


បន្ទាប់ពីអង្គុយយំអស់ពេលជាយូមកជុងហ្គុកក៏ត្រឡប់មកផ្ទះវិញទាំងភ្នែកនាយពណ៍ក្រហមដូចលោកចននិយាយអញ្ចឹងថានាយជាមនុស្សដែលកាចពិសេសគឺខេឡាបានបោកប្រាស់នាយហើយកុំគិតថានាយនិងលើកលែងអោយនាងអោយសោះ

"សូខេឡា.."មកដល់នាងក៏គំហកទៅខេឡាដែលនាងកំពុងតែអង្គុុយលាបថ្នាំក្រចកនៅលើសាឡុង

"បងជុងមកហើយមែនទេ? អ្ហាយ.."នាងសួរទៅ
ជុងហ្គុកស្របពេលនោះដៃក្រាសក៏លូកមកកន្ទ្រាក់សក់របស់នាងមួយទំហឹងនិងអូសក្បាលនាងចេញមកតាមដំណើររបស់នាយ

"អ្ហាយ!...បងជុងលែងអូន"ខេឡាស្រែកឡើងព្រោះតែឈឺនិងមិនយល់ដូចគ្នាថាជុងហ្គុកគេកើតអី

"វានៅឈឺតិចជាងអ្វីដែលនាងធ្វើដាក់ថេហ្យុងផងនាងអាក្រក់ណាស់យើងខំស្រលាញ់ទុកចិត្តនាងតែនាងបានបំធ្លាញទំនុកចិត្តរបស់យើង"ជុងហ្គុកមិនលែងដៃចេញពីសក់នាងទេថែមទាំងស្រែកគំហកទៅខេឡាទៀតផង

"បង..បងនិយាយអី?"នាងយំនិងចាប់ផ្ដើមភ័យពេលជុងហ្គុកដឹងការពិតបែបនេះ

"នាងប្រើទង្វើថោកទាបល្បិចកិច្ចកល់យកកូនអ្នកណាមិនដឹងមកកុហកយើង នាងនៅមួលបង្កាច់អោយយើងធ្វើបាបថេហ្យុងទៀត នាងជាស្រីចិត្តបិសាច ប្រូស!! "ជុងហ្គុកខឹងណាស់ពេលនេះនាយក្រវាស់នាងបោកទៅនឹងការ៉ូកំហឹងរបស់នាយស្ទើរតែអាចសម្លាប់ខេឡាបានទៅហើយ

"អ្ហាយ...ហ្ហឹកៗ..ត្រូវហើយមកពីខ្ញុំស្អប់វា..ខ្ញុំស្អប់គីមថេហ្យុងយល់ទេវាតែងតែឈ្នះខ្ញុំរាល់លើក វាតែងតែត្រូវគ្រប់គ្នាសរសើរថាស្អាតសសើរថាវាឆ្លាតគ្រប់គ្នាមើលរំលងខ្ញុំព្រោះវា.."នាងក៏កម្រោលនិយាយការពិតចេញមកតែម្ដង

"ត្រូវហើយគេនិយាយត្រូវព្រោះថេហ្យុងមិនមានពិសក៏មិនមានល្បិចកិច្ចកលដូចនាងដែរ...."ជុងហ្គុកពេលនេះស្ដាយក្រោយពេញដើមទ្រូងដែលនាយជ្រើសយកខេឡាបោះបង់ថេហ្យុង

"ទេ...ខ្ញុំមិនមែនបែបនោះ"ខេឡាខំប្រឹងស្រែកប្រកែក

"មានរឿងអីចៅហ្វាយ?"ពេលនោះហេនសូក៏រត់មកមើលនាយបាននាំជេលីទៅលេងលោកចនបាត់ទៅហើយ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now