ភាគទី23: ចង់មកបោកប្រាស់យើងស្អីទៀតហើយ?

3.4K 253 25
                                    

ខេឡានៅពិភាក្សាររឿងថេហ្យុងជាមួយនិងអ្នកស្រីចនវាធ្វើអោយនាងចាប់ផ្ដើមព្រួយហើយថាថេហ្យុងមកនេះគឺមកសងសឹកនាងប្រាកដណាស់នាងស្គាល់ថេហ្យុងតាំងពីយូរឿងអីមិនដឹងពីចរឹកថេហ្យុងនោះបន្ទាប់ពីចេញពីអ្នកស្រីចនមកខេឡាឆ្លៀតចូលមករកដ្រាហ្វៃព្រោះគិតថាមានតែនាយទេដែលអាចជួយនាងបានបើទោះជាដ្រាហ្វៃធ្លាប់យកអាថ៍កំបាំងនាងទៅប្រាប់
ជុងហ្គុកធ្វើអោយនាងត្រូវបាត់បង់គ្រប់យ៉ាងសូម្បីតែម្រាមដៃក៏ដាច់ដែរ នាងនៅខឹងដ្រាហ្វៃរឿងនេះប៉ុន្តែពេលនេះត្រូវសម្ដែងធ្វើល្អសិន

"សួរស្ដីបងសម្លាញ់.."នាងដើរចូលមកក្លឹបដ្រាហ្វៃនិងមកអង្គុយលើភ្លៅនាង

"អូ..ដូចជាបាត់មុខអូនយូហើយ"ទោះយ៉ាងណាក៏
ដ្រាហ្វៃនៅតែអោបចង្កេះស្វាគមន៍នាងដដែលព្រោះខេឡាជាមនុស្សដែលមានប្រយោជន៍សម្រាប់នាយពេលដែលត្រូវការ

"មកពីអូនមិនទំនេ...ប៉ុន្តែពេលនេះក៏ទំនេព្រោះ..."ខេឡាបម្រុងនិងនិយាយហើយតែដ្រាហ្វៃក៏យកដៃមកចង្អុរមាត់នាង

"រឿងផ្សេងកំុទាន់អាលនិយាយពេលនេះគឺគិតរឿងពួកយើងសិនបងកំពុងតែត្រូវការល្មម"ស្រីមករដល់កន្លែងហើយរឿងអីដែលនាយមិនឆក់ឱកាសនោះដ្រាហ្វៃដឹងមករហូតថាខេឡាមករកនាយគឺមិនមែនមកទទេគឺមកពឹងនាយរឿងអ្វីមិនខានបែបនោះបើចង់អោយនាយមានអារម្មណ៍ស្ដាប់ប្រគល់ខ្លួនអោយនាយលេងអោយសប្បាយអារម្មណ៍សិនមក

"តាមចិត្តប៉ុន្តែប្រយ័តន្នប្រពន្ឌបងដឹងណា?"នាងកន្ធែងជើងរបៀបអោយដៃនិងអោប.កដ្រាហ្វៃ

"កុំខ្វល់អី"និយាយរួចនាយក៏ចាត់ការទៅលើខេឡាតែម្ដង ត្រូវហើយដ្រាហ្វៃបានរៀបការជាមួយនារីអភិជនម្នាក់ដែលម៉ាក់ប៉ានាយផ្សំផ្គុំទោះមានប្រពន្ធហើយប៉ុន្តែចរឹកព្រានរបស់នាយគឺមិនកែព្រោះនាយមិនបានស្រលាញ់ប្រពន្ធនាយនោះទេក្នុងចិត្តដ្រាហ្វៃគឺនៅតែ
ស្រលាញ់ថេហ្យុងដដែលប៉ុន្តែនាយតាមរកថេហ្យុងមិនឃើញទាល់តែសោះ។

#វិមានចន

  រៀងយប់ដែរហើយនៅក្នុងវិមានចនដែលធំជាងវិឡាដែលនាយរស់នៅពីមុនទ្វេដងប៉ុន្តែពេលនេះគឺមានសភាពស្ងាត់ព្រោះតែអ្នកក្នុងផ្ទះនោះគឺចូលគេងរៀង
ខ្លួនៗស្ងាត់អស់

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now