ភាគទី25: ពេលវេលារបស់ម៉ាក់មិនមែនពេលនេះ..

3.3K 252 43
                                    


ក្រលែកមកមើលជុងហ្គុកដែលនាំរាងតូចមកខាងលើនេះនាយបានយកទឹកត្រជាក់ចាក់ក្នុងចានដែកនិងយកដៃថេហ្យុងយកមកត្រាំបន្តិចបើសួរថាមិចក៏នាយឆាប់ជឿថេហ្យុងម្លេះព្រោះតែនាយខ្ជិលរកភស្តុតាងឬបញ្ជាក់អ្វីច្រើនណាស់បើទោះជាថេហ្យុុងនិងកុហកឬុការពិតនាយនៅតែនៅខាងថេហ្យុងដដែល

"អួយ..សឺ្ហត..ឈឺ"ថេហ្យុងខំប្រឹងសម្ដែងផងនិងការពិតផងព្រោះគេឈឺតិចៗពិតមែន

"ទ្រាំបន្តិចណា"ជុងហ្គុកក៏ត្រូវចាប់ដៃថេហ្យុងក្នុងទឹកកត្រាំនោះដែរព្រោះមិនចង់អោយរាងតូចដកដៃមុនពេលត្រាំទឹកកំណត់នាទី

"មោះ! ប៉ាលាបថ្នាំអោយ"ជុងហ្គុកយកចានទឹកទៅដាក់នៅខាងក្រោមជើងនិងយកថ្នាំមកលាបដៃអោយ
ថេហ្យុងទាំងកាយវិការយកចិត្តទុកដាក់និងទន់ភ្លន់ចំពោះគេណាស់បើកាលពីនៅរៀននាយធ្វើចរឹកបែបនេះដាក់គេអាចនិងធ្វើអោយថេហ្យុងលង់ស្នេហ៍ក៏ថាបានប៉ុន្តែអត់ទេជួបមុខពេលណាមានតែចងចិញ្ចើមដាក់គ្នា ជ្រុលគិតដល់រឿងកាលមុនធ្វើអោយថេហ្យុងក្រវីក្បាលបណ្ដេញការគិតចេញ

"រួចហើយ..វាក្ដៅតិចៗតែត្រូវទ្រាំណាព្រោះវានិងជា
ឆាប់ៗនេះ"នាយនិយាយបែបនេះព្រោះកាលពីថេហ្យុងជាប្រពន្ធនាយគេមិនចេះទ្រាំទេអោយតែរលាកទឹកក្ដៅរលាកភ្លើងគឺតែងតែយំរហូតដល់លែងឈឺថ្នាក់នាយឡើងធុញទៅហើយប៉ុន្តែបើចំពោះអ្នកស្រីចនទោះធ្វើបាបប៉ុណ្ណាក៏គេមិនដែលត្អូញប្រាប់នាយដែរ

"បាទ..អគុណ."បើទោះមិនចង់ញញឹមក៏ថេហ្យុងខំប្រឹងញញឹមដែរ

"តើអាចសួរថេយ៍មួយបានទេ?"ជុងហ្គុកនៅតែចាប់ដៃរាងតូចនិងបន្តសួរ

"ហឹម? "ថេហ្យុង

"គឺ..តើថេហ្យុងនៅប្រទេសនោះគឺធ្លាប់មានកូនដែរទេគឺកូនក្មេងតូចដែលថេយ៍បង្កើតមកដោយខ្លួនឯងណា?"ជុងហ្គុកចង់សួរសំដៅដល់ពេលដែលថេហ្យុងចាកចេញទៅក្រែងលគេទៅជាមួយកូននាយម្នាក់ទៀត

"អត់ទេ."ថេហ្យុងគេជ្រើសរើសមិនប្រាប់ជុងហ្គុក

"អ..មិនអីទេប៉ុន្តែថេយ៍និងថមមីគឺ..ប៉ាសួរត្រង់ណាតើថេយ៍និងថមមីជាប្ដីប្រពន្ធគ្នាពិតមែនឬ?"ជុងហ្គុកខ្លាចថាថមមីកុហកនាយក៏មកល្បួងសួរថេហ្យុងបញ្ជាក់ សំណួរនេះវាធ្វើអោយរាងតូចញញឹមចុងមាត់

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now