ភាគទី22: គ្រប់យ៉ាងបងគ្មានចេតនានោះទេ

3.7K 283 39
                                    

ឆ្ងល់ទេហេតុអីក៏ថេហ្យុងមើលដឹងយ៉ាងច្បាស់ថា
ជុងហ្គុកច្បាស់ជាកាន់ជើងគេឬមើលទៅទ្រគេព្រោះតែថមមីបានcallមកប្រាប់ថាជុងហ្គុកមើលទៅដូចជាស្ដាយក្រោយនិងចង់បានខ្លួនអោយត្រឡប់ដូចដើមវិញទើបថេហ្យុងក៏សាកល្បងដោយវិធីនេះថាតើជុងហ្គុកនិងបញ្ចេញចរឹកបែបណាវាបានផលពិតមែនជុងហ្គុកបញ្ចេញប្រតិកម្មមកយ៉ាងច្បាស់ដោយទង្វើរនិងសម្ដីរបស់នាយកំពុងតែព្យាយាមប៉ះប៉ូវនៅកំហុសអតីតកាលដែលនាយមិនដែលកាន់ជើងគេពេលត្រូវអ្នកស្រីចនស្ដីអោយឬធ្វើបាបហើយនាយក៏ព្យាយាមប៉ះប៉ូវកំហុសដែលខេឡាតែងតែចោតប្រកាន់ធ្វើបាបខ្លួននោះ ប៉ុន្តែសូមចូលរួមសោកស្ដាយផងនាយមកដឹងកំហុសហួសពេលហើយ មួយក្ដារគេសុំប្រើប្រាស់
ជុងហ្គុកអោយសងសឹកបកទៅលើមនុស្សអស់នោះវិញម្ដង

   បន្ទាប់មកជុងហ្គុកក៏ជូនថេហ្យុងទៅញាុំអាហារពេលនេះគឺម៉ោង8យប់ទៅហើយនាយកំពុងតែជូនរាងតូចទៅផ្ទះវិញ

"តើលោកប៉ាមកចោលខេឡាបែបនេះមិនខ្លាចថានាងខឹងទេហ្ហ?"ថេហ្យុងក៏បែរមកសួឬកាន់នាយ

"នាងខឹងជារឿងរបស់នាង"ជុងហ្គុកឆ្លើយទាំងញញឹម

"ហេតុអី?នាងជាប្រពន្ធរបស់ប៉ា?"ថេហ្យុងកំពុងតែព្យាយាមនិយាយបែបមិនដឹងអីតែវាមើលទៅសមដូចពីមុនមែនតែជុងហ្គុកមិនអាចមើលដឹងទេថាគេកំពុងតែសម្ដែងនោះ

"ពួកយើងមិនដូចអ្នកដទៃទេ"ជុងហ្គុក

"នាងជាមិត្តរបស់ថេយ៍យ៉ាងណាប៉ាជ្រើសយកនាងធ្វើជាប្រពន្ធហើយគួរតែមើលថែនាងអោយល្អទៅ ព្រោះថាមនុស្សដែលប៉ាជ្រើសហើយគេច្បាស់ជាល្អពូកែមិនខាន"ពាក្យសម្ដីថេហ្យុងនិយាយបែបមិនដឹងអ្វីតែវាចាក់ដោតដល់បេះដូងជុងហ្គុកអោយឈឺចាប់មួយរំពេច
នាយទម្លាក់ទឹកមុខនិងឈប់ឡានបែរទៅមើលមុខរាងតូចត្រូវហើយកាលពីមុននាយល្ងង់នាយគិតថាអ្នកដទៃជាច្រើនគឺល្អជាងថេហ្យុងប៉ុន្តែនៅពេលបាត់បង់រូបគេទើបដឹងថាទោះលើលោកនេះមានគេពូកែប៉ុណ្ណាក៏បេះដូងនាយប្រាប់មិនperfectសម្រាប់នាយដូចជារាងតូចដែរ

*អារម្មណ៍លោកកំពុងតែគិតអីខ្ញុំដឹងច្បាស់..ប៉ុន្តែលោកអាត្មានិយមពិបាកទទួលយកពេកហើយ*ថេហ្យុងសម្លឹងមើលមុខនាយទាំងពោលឡើងក្នុងចិត្ត ពួកគេកំពុងតែសម្លឹងមើលមុខគ្នាដោយស្ងៀមស្ងាត់ អតីតកាលដែលជុងហ្គុកបានស៊ាងគឺមានភាពអាត្មានិយមច្រើនខ្លាំងណាស់ទាំងទង្វើចំពោះថេហ្យុងក៏ដូចជាចំពោះជេលីផងដែរ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now