ភាគទី5: ព្រោះខ្លាចជុងត្រូវទឹកភ្លៀង

2.7K 215 15
                                    

នៅព្រឹកថ្ងៃថ្មីដូចតែរាល់ដងដែរជុងហ្គុកនិងទៅធ្វើការថមមីទៅរៀនហើយថេហ្យុងគឺមានតួនាទីធ្វើការងារផ្ទះរបស់គេបើមិនចង់ត្រូវមាត់រាងក្រាស

"លោកប្ដីនេះបងពាក់ក្រវាត់.កថ្មីវិញ"ថេហ្យុង និយាយប្រាប់នាយទាំងញញឹមជាប់

"ក្រវាត់.កថ្មីអី?"ជុងហ្គុកតាមមើលដំណើរ
ថេហ្យុងដែលរត់ទៅយកអ្វីមិនដឹងចេញមកពីថង

"នេះក្រវាត់.កដែលអូនលួចទិញម្សិលមិញ ស្អាតទេ?"ថេហ្យុងលើកក្រវាត់.កពណ៍ឈាមជ្រូកមកអោយនាយដែលគេទិញពីល្ងាចមិញនោះជាលុយសន្សំរបស់ថេហ្យុងផ្ទាល់

"អ្ហឹម.."នាយក្រហឹមតិចនិងអោនមើលមុខ
ថេហ្យុងដែលកំពុងតែចងក្រវាត់.កដោយគេកាលមុនឮម៉ាក់ថេហ្យុងនិយាយថាត្បិតតែរាងតូចឆ្នាស់ៗមើលមកដូចជាហាយសូនិងរឹកពាមែនតែថេហ្យុងចេះការងារគ្រប់សព្វក្នុងផ្ទះជុងហ្គុកមិនដែលជឿលើរឿងនេះទេព្រោះចរឹកថេហ្យុងឆ្មើងអញ្ចឹងអ្នកណាជឿ តែពេលរៀបការហើយទើបដឹងថារាងតូចចេះគ្រប់សព្វមើលទៅមានជំនាញមិនថាធ្វើម្ហូបឬការងារផ្ទះទាស់ត្រង់តែគេធ្វើបែបភ្លេចមុខក្រោយរបៀបមនុស្សមិនសូវដឹងអី

"ជុប!...អគុណ"នាយក្រសោបចង្កេះថេហ្យុងនិងថើបមាត់សីុជម្ពូមួយខ្សឺតដោយរាងតូចញញឹមខ្ជិប

"ហិហិ..តោះ!"ថេហ្យុងអៀនឡើងថ្ពាល់ក្រហមនិងកាន់ដើមដៃនាយដើម្បីជូនទៅធ្វើការងារដោយដៃរាងតូចម្ខាងនៅកាន់កាបូបធ្វើការរបស់នាយ

  ព្រឹកនេះពួកគេញាុំអាហារពេលព្រឹករួចទើបជុងហ្គុកឡើងមកស្លៀកពាក់ដើម្បីទៅធ្វើការដោយថេហ្យុងនៅជូនដំណើរនាយរហូតដល់ឡានរាងតូចតែងតែបែបនេះរាល់ព្រឹកនិងល្ងាចពេលនាយចេញពីធ្វើការទោះគេមិនល្អដូចភរិយាអ្នកដទៃតែគេស្រលាញ់ជុងហ្គុកណាស់ហើយក៏មិនដែលធ្វើអោយនាយទាស់ចិត្តម្ដងណាដែរ។

#ក្រុមហ៊ុនjk gruop

  មួយរយះនេះជុងហ្គុមម៉ាញឹកក្នុងការងារជាខ្លាំងដោយសារតែនាយត្រៀមគម្រោងក្នុងការផលិតស្រាក្រហមរសជាតិថ្មី នាយក្រាសមិនបានធ្វើការស្នងដំណែងពីលោកចនទេព្រោះលោកចនបើកក្រុមហ៊ុន
ហិវញ្ញវុត្តុនាយមិនពូកែខាងនឹងទើបជុងហ្គុកមកបើកក្រុមហ៊ុនផលិតស្រាក្រហមដែលជាប្រភេទការងារដែលនាយស្រលាញ់ការធ្វើការរកសីុវាតែងតែមានហើយដៃគូប្រជែងនោះពេលនេះជុងហ្គុកគឺចាប់បានរនុកក្នុងម្នាក់ហើយ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now