ភាគទី24: ហ្ហឹកៗ..ខ្ញុំខ្លាចខេឡាជះបបរមកលើខ្ញុំ

3.4K 268 45
                                    


នៅក្នុងផ្ទះវិឡាដ៍ធំមួយដែលធំនិងមានអ្នកបម្រើឆ្វេងស្ដាំហើយក៏មានប្ដីប្រពន្ធមួយគូដែលរស់នៅទីនោះពេលនេះនាយជាប្ដីកំពុងតែលើកថាសកែវទឹកសំដៅបន្ទប់គេងរបស់ខ្លួននាយលើកថាសនេះដើម្បីយកទៅអោយអ្នកជាប្រពន្ធ ការរស់នៅរបស់ពួកគេទំនងជាមើលទៅរស់នៅសុខសាន្តណាស់តែការពិតមិនមែនបែបនឹងនោះទេ...

"ថ្ងៃនេះអូនមានការចេញទៅណាឬអត់?"ណាមជុនសួរទៅកាន់ជីមីនដែលជាប្រពន្ធនាយដោយរាងតូចកំពុងតែរៀបចំសិតសក់បាញ់ទឹកអប់

"អូនប្រហែលទៅរកថេហ្យុងបន្តិច..ប៉ុន្តែជុនហ្ហា..ល្ងាចនេះ.."ជីមីនឆ្លើយទាំងញញឹមនិងចង់និយាយជាមួយអ្នកជាស្វាមីថាល្ងាចនេះគេបម្រុងនិងបបួលនាយទៅញាុំអាហារពេលល្ងាចនៅហាងយុនហ្គីដែលទើបតែបើកថ្មីតែមិនទាន់បាននិយាយផងណាមជុនក៏កាត់សម្ដីមុន

"បងត្រូវទៅតាមខេត្តពីសប្ដាហ៍ព្រោះថាបងត្រូវហួសទៅមើលឥវ៉ាន់នៅកំពុងផែប៊ូសានទៀត"ណាមជុន
និយាយទាំងញញឹមប្រាប់ជីមីនរាល់ថ្ងៃនេះអារម្មណ៍នាយគឺស្អុះស្អាប់គ្រប់ពេលទើបចូលចិត្តធ្វើការបាំងមុខរហូតមិនមែននាយធុញជីមីនទេប៉ុន្តែអារម្មណ៍ដែលរស់នៅជាមួយមនុស្សដែលខ្លួនមិនស្រលាញ់វាក៏មិនសូវជាល្អប៉ុន្មានដែរ

"អូនយល់ហើយ..ចាំអូនទៅរៀបចំឥវ៉ាន់អោយ"ទោះនៅក្នុងទ្រូនអន់ចិត្តតែជីមីនមិនហ៊ានមាត់អ្វីនោះទេគេឆ្នាស់មែនប៉ុន្តែមិនមនុស្សផ្ដាច់ការដូចថេហ្យុង

"នេះលេបថ្នាំផង..បងទៅងូតទឹកសិន"ណាមជុនហុចថ្នាំមួយគ្រាប់អោយជីមីននិងយកកន្សែងទៅបន្ទប់ទឹកបាត់ដោយរាងតូចនៅមើលថ្នាំនោះទាំងទឹកមុខស្រពោនព្រោះវាជាថ្នាំ...ពន្យាកំណើត

"ហ្ហើយ.."ជីមីនដកដង្ហើមធំនិងយកថ្នាំនោះមកលេបព្រោះយប់មិញពួកគេធ្វើរឿងប្ដីប្រពន្ធជាមួយគ្នា គឺតែងតែបែបនេះណាមជុនបានអោយរាងតូចលេបថ្នាំឬការពារតាមវិធីផ្សេងៗដែលមិនអាចធ្វើអោយអូមេហ្គាដូចជីមីនមានកូនបានហើយសម្រាប់រាងតូចបើទោះជាស្រលាញ់ប្រាថ្នាចង់បានកូនដូចថេហ្យុងដែរប៉ុន្តែប្ដីគេមិនចង់ហើយបែបនោះកុំទៅបង្ខំអី..ទោះបីណាមជុនមិនដែលធ្វើអោយគេលំបាកចិត្តមានស្រីញីឬសម្ដីធ្ងន់ដាក់ប៉ុន្តែទង្វើនាយជាច្រើនធ្វើអោយជីមីនឈឺចាប់ស្ទើរតែគ្រប់ពេល

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now