ភាគទី13: ព្រោះឯងមិនស្រលាញ់គេបែបនោះលែងលះទៅ!

2.9K 231 44
                                    

"អ្ហាយ..ហ្ហឹកៗ.."ខេឡាស្រែកយំបន្តិចនាងក៏សន្លប់បាត់ដោយជុងហ្គុកប្រញាប់រត់ញាប់ជើងមកមើលនាង

"ខេឡា..ហ្ហឹកៗ"ថេហ្យុងប្រញាប់រត់ចុះមកមើលទាំងយំនិងភ័យជាខ្លាំងដោយជុងហ្គុកនៅមើលបីខេឡាទាំងភ្នែកសម្លក់មកថេហ្យុង

"បើខេឡានិងកូនកើតអីនោះឯងត្រៀមខ្លួនអោយហើយទៅគីមថេហ្យុង"ជុងហ្គុកស្រែកគំហកទៅរាងតូចនិងប្រញាប់នាំខេឡាចេញទៅពេលនោះហេនសូក៏រត់មកមើលចំណែកឯជំនិតថេហ្យុងក៏ចូលមកមើលដូចគ្នា

"មានរឿងអីអ្នកប្រុស?"ហេនសូ

"ហ្ហឹកៗ..ខេឡានាងធ្លាក់ជណ្ដើរ.ហ្ហឹកៗ..លោកប្ដីកំពុងយល់ច្រលំលើខ្ញុំហើយគាត់ថាខ្ញុំជាអ្នករុញខេឡានិងកូន"ថេហ្យុុងយំញ័រខ្លួននិងទន្ទ្រាំជើងតិចៗដោយសារតែភ័យ

"បានន័យថាមិចអ្នកប្រុស?នាងមានកូនជា
ចៅហ្វាយជុងមែនទេ?"ហ្វៃសឺព្រោះតែរវល់ការងារនាយមិនបានដឹងរឿងអ្វីនោះទេ

"អ្ហឹម..នោះគឺកូនរបស់លោកប្ដី..ហ្ហឹក..លោកប្ដីលើកនាងជាប្រពន្ធលោកប្ដីអោយនាងគេងបន្ទប់ខ្ញុំ ពេលនេះលោកប្ដីកំយល់ច្រឡំហើយខ្ញុំច្រានខេឡា"ថេហ្យុងយំអោយរហាមធ្វើអោយហ្វៃសឺបញ្ចេញកែវភ្នែខ្មៅក្រឹបដែលបញ្ជាក់ពីកំហឹងដែលមានក្នុងខ្លួនព្រោះតែរវល់នាយមិនបានមើលថែថេហ្យុងដឹកដល់នោះទេ

"កុំយំអីខ្ញុំនិងរកភស្តុតាងបញ្ជាក់ថាអ្នកប្រុសស្អាតស្អំ"ហ្វៃសឺអោបរាងតូចដែលកំពុងតែយំនោះហើយថេហ្យុងក៏អោបជាប់វិញពេលគេយំពេលគេខូចចិត្តគឺមានថមមីនិងហ្វៃសឺឬជេលីនេះហើយដែលនៅក្បែរគេគ្រប់ពេលនោះយ៉ាងណាទេវតាមិនចិត្តអាក្រក់ដាក់ជីវិតខ្លួនពេកនោះទេ

#មន្ទីពេទ្យ

ជុងហ្គុកកំពុងតែឈមុខមន្ទីពេទ្យទាំងអន្ទះសារក្នុងចិត្តនាយបារម្ភពីសុវត្តិភាពកូនប្រុសម្នាក់នោះខ្លាំងណាស់

ក្រាក!..

"លោកជាស្វាមីអ្នកជំងឺមែនទេ?"ដុកទ័រក៏បើកទ្វាចេញមកនិងសួរ

"បាទ..តើប្រពន្ធខ្ញុំយ៉ាងមិចហើយ?"ជុងហ្គុកសួរដោយអន្ទះសារក្នុងចិត្ត

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now