ភាគទី11: មនុស្សដូចយើងគ្មានថ្ងៃស្ដាយក្រោយនោះទេ!

2.8K 234 39
                                    


ជុងហ្គុកកំពុងតែមើលការងារនៅក្នុងofficeរបស់នាយទោះថ្ងៃអាទិត្យយ៉ាងណាក៏នាយត្រូវឆ្លៀតមើលការងារដែរ

"តើឯងដឹងទេថាហ្វៃសឺគេរវល់ការងារអី?"ជុងហ្គុកសួរទៅហេនសូព្រោះនាយចាប់ផ្ដើមសង្ស័យហើយថាជំនិតថេហ្យុងម្នាក់នោះប្លែកៗមិនសូវនៅមើលថែរាងតូចទេមួយថ្ងៃៗចេញក្រៅរហូត

"ខ្ញុំមិនដឹងដែរចៅហ្វាយចាំខ្ញុំតាមសើុបមើល"ហេនសូកំពុងតែរៀបចំឯកសារផងនិងនិយាយទៅកាន់រាងក្រាសផង

"អើ.."ជុងហ្គុកឆ្លើយបន្តិចរំពេចនោះសម្លេងគោះទ្វាក៏បន្លើឡើង

តុក! ៗ

"បងជុងគឺអូនណា"ខេឡា

"ឯងចេញទៅ"ជុងហ្គុកបានដេញហេនសូ

"ខ្ញុំមិនបានប្រដៅចៅហ្វាយទេណាតែថាមុននិងចៅហ្វាយជឿលើរឿងអ្វីមួយចៅហ្វាយត្រូវគិតអោយច្បាស់ជៀសវៀងស្ដាយក្រោយណាចៅហ្វាយ"ហេនសូបានដឹងរឿងជុងហ្គុកនិងខេឡាហើយរាងក្រាសក៏បានប្រាប់ថានាយស្អប់ថេហ្យុងព្រោះគេជាមូលហេតុធ្វើអោយសង្សារនាយស្លាប់ហេនសូឮហើយគេមិនសូវជឿនោះទេ

"មនុស្សដូចយើងមិនដែលចេះស្ដាយក្រោយនោះទេ..ត្រូវហើយបើស្ដាយក្រោយគឺស្ដាយដែលព្រមយក
គីមថេហ្យុងជាប្រពន្ធនោះ"ជុងហ្គុកក្រោកឈនិយាយដោយសម្លេងមាំ

"ខ្ញុំទៅហើយ"ហេនសូមិនតបច្រើនក៏ដើរចេញទៅគេនៅតែមិនជឿដដែលថាថេហ្យុងធ្វើបែបនោះថេហ្យុងមានបញ្ហាសតិបែបនេះចង់អោយអ្នកណាមួលបង្កាចយ៉ាងមិចក៏គេមិនចងចាំនិងចេះតវ៉ាបកស្រាយដែរគឺស្រេចតែគេចោតបានតាមចិត្ត តើជុងហ្គុកមិនគិតទេឬថាបើខេឡាជាមនុស្សល្អមែនហេតុអីក៏យកប្ដីមិត្តខ្លួនឯង?

"ខេឡាមានការអី"ក្រោយពីហេនសូបើកទ្វាចេញទៅបាត់ខេឡាក៏ប្រញាប់ចូលមកម្ដងដោយដៃនាងកាន់ទូរស័ព្ទ

"គឺអូនមានរឿងចង់ប្រាប់បង"ខេឡាឈចំពោះមុខនាយនិងនិយាយ

"អង្គុយមកប្រយ័តន្នចុកជើង"ជុងហ្គុកទាញដៃនាងមកអង្គុយនៅលើភ្លៅនាយ មួយរយៈមកនេះនាយហាកពេញចិត្តនិងខេឡាខ្លាំងណាស់យកចិត្តទុកដាក់នាងចេញពីចិត្តទៀតផង

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now