ភាគទី21: ខេឡាក្រែងកូនថាគេឆ្កួតដដែលមែនទេ?

3.9K 274 44
                                    


"អ្ហឹមហ្ហឹម...Mommyនេះជាប៉ារបស់ខ្ញុំណាmommyហៅថាប៉ាក្មេកក៏បានដែរ"
ថមមីក្រហឹមបន្តិចនិងអោបស្មាថេហ្យុងណែនាំរាងតូចអោយជុងហ្គុកស្គាល់

"អ..សួរស្ដីប៉ាក្មេក"ថេហ្យុងធ្វើជារាក់ទាក់ទាំងប្រឹងសម្ដែងធ្វើទឹកមុខភ្លឺសៗបែបមិនដឹងខ្យល់អីតែតាមពិតក្នុងចិត្តឃើញជុងហ្គុកហើយខឹងស្អប់ទ្វេគុណ

"គឺ.."ជុងហ្គុកគាំងរកពាក្យឆ្លើយតបមិនបានភ្នែកក៏សម្លក់ទៅកាន់ថមមីសីុសាច់ហុតឈាមឯថមមីបានត្រឹមតែញញឹមបែបឌឺ

"នេះជាអ៊ុំខេឡា..អ..អត់ទេម៉ាក់ក្មេកmommy ណា"ថមមីក៏ណែនាំថេហ្យុងទៅខេឡាម្ដង

"ពិតមែនហ្ហេ? តែគាត់ជាមិត្តយើងបែបនេះល្អណាស់តោះ..ជីមីន"ថេហ្យុងធ្វើជាសើចនិងកៀក.កខេឡាចេញទៅដោយដៃម្ខាងកាន់ដៃជីមីនគឺដើរសំដៅទៅឡានរបស់ជុងហ្គុកខេឡាធ្វើមុខមិនសមតែនាង
ក៏ញញឹមចុងមាត់តិចៗគិតថាថេហ្យុងតែឆ្កួតដដែលបែបនេះគេមកអោយនាងធ្វើបាបបន្ថែមប្រាកដណាស់ ពួកគេបីអ្នកដើរចេញទៅទុកអោយជុងហ្គុកនិងថមមីនៅប្រឈមមុខគ្នា

"ហេតុអីក៏ឯងធ្វើបែបនេះ?"ជុងហ្គុកសួរដោយកំហឹងនិងភ្លើងប្រចណ្ឌពេលដែលថមមីហ៊ានលូកថ្លើមរបស់នាយ

"ធ្វើបែបណា?ប៉ាថាទៅមើល"ថមមីធ្វើមុខបែបមិនយល់

"ឯងនិងថេហ្យុង..."ជុងហ្គុក

"អ..អាប់ប៉ាមិនស្គាល់ប៉ាទេក៏មិនស្គាល់អ៊ំស្រីខេឡានោះដែរក៏ប្រហែលមិនចាំអតីតកាលដែរបែបនោះខ្ញុំស្រលាញ់គាត់តើមានអីខុស?"ថមមី

"ហើយចុះបើយើងធ្វើអោយគេចាំវិញ?"ជុងហ្គុក

"ធ្វើទៅតើអតីតកាលប៉ាល្អមែនទេ?បើគាត់ចងចាំវិញគិតឬថាគាត់នៅទីនេះ?"ថមមីនិយាយរួចក៏អូសវាលីដើរទៅបាត់នាយកម្លោះកម្ពស់ដល់ទៅ1.86ឯណោះគឺខ្ពស់ជាងជុងហ្គុកទៅទៀត

"ហឹស!ឯងកើតក្រោយយើងទេចនថមមី
របស់យើងនៅតែជារបស់យើងចាំទុកទៅ"ជុងហ្គុកពោលតែឯងតិចៗនាយខំរងចាំថេហ្យុងអស់រយៈពេលជាយូគ្មានហេតុអីដែលត្រូវមកចាញ់ថមមីក្មេងម្សិលម្ងៃនោះនាយនិងរកវិធីធ្វើអោយថេហ្យុងបានមកក្នុងដៃនាយម្ដងទៀតវិញចាំមើលចុះ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now