ភាគទី17:ល្មមឈប់ល្ងង់ហើយវើុយ!!

3.7K 282 58
                                    

"អាប់ប៉ា!"អាល្អិតតូចអាយុប្រមាណជាង3ឆ្នាំកំពុងតែដើរសំដៅមករកអាប់ប៉ាគេទាំងធ្វើមុខមិនសុខចិត្ត មើលទៅប្រហែលជាមិនសុខចិត្តរឿងអ្វីមួយហើយទើបចេញចរឹកបែបនេះ

"កូនជេយ៍មានការអីមែនទេ?..សឺត..ហ្ហឹម?.."ថេហ្យុងហៅកូនប្រុសពៅតែមួយត្រួយបណ្ដូលចិត្តនិងត្រដាងចាំពអាល្អិតលើកមកថើបខ្សឺតៗ

"អាប់ប៉ាអម្បិញមិញបងថមមីថើបអាប់ប៉ា..កូនឃើញហើយអូនខឹង..អ្ហឹក"ជេយ៍ហាធ្វើមុខនិងសុខចិត្តនិងអោបដៃចូលគ្នារបៀប អាយុទើបតែ3ឆ្នាំជាងទេតែចេះណាស់ ហើយតែងតែឈ្លោះគ្នានិងថមមីរហូតព្រោះថមមី
រលៀមដាក់ថេហ្យុងហើយគេមិនចូលចិត្តទេ

"Aww? បងថមមីក៏ជាកូនអាប់ប៉ាហេតុអីថើបមិនបាន?"ថេហ្យុងក៏សាកលចិត្តទាំងសើច

"បងថមមីធំហើយកូនមិនអោយថើបទេ ថ្ពាល់អាប់ប៉ាគឺជារបស់កូនតែម្នាក់គត់"ជេយ៍ហា
យកដៃតូចៗទៅក្រសោបថ្ពាល់ថេហ្យុងរាងតូចបានត្រឹមតែសើច

"ហើយចុះពូនោះថើបបានទេ?"ហ្វៃសឺក៏សួរទៅអាល្អិតទាំងទឹកមុខព្រឺល..

"NO NO ប៊ែក.."គេអោប.ករាងតូចនិងលានអណ្ដាតដាក់ហ្វៃសឺយ៉ាងច្រលឺម

"អ្ហា.. NO NOទៀត..ហិហិ"ថេហ្យុងសើចហួសចិត្តនិងជេយ៍ហាដែលបិុនប្រសព្វខាងនិយាយសម្ដីមិនអោយធ្លាក់ដល់ដី

"អីយ៉ា..មកកំហួចទៀតមែនទេ?"ហ្វៃសឺខាំមុនរកវៃជេយ៍ហា

"អ្ហា..អាប់ប៉ារត់ពូហ្វៃរកវៃកូន"ជេយ៍ហាក៏កញ្រ្ជោលដើម្បីអោយថេហ្យុងនាំគេរត់ពេលឌឺដាក់គេមិនគិតទេតែពេលគេរកវៃអាងដាក់មេប្រុច

"រត់ហើយ..ហិហិ"ថេហ្យុងក៏ពកូនទាំងសើច

"ឈប់ភ្លាមណា"ហ្វៃសឺក៏ធ្វើជាទន្ទ្រាំជើងដេញតាម

"មិនឈប់ទេប៊ែក..."នៅទៀតៗគឺនៅលានអណ្ដាតដាក់ហ្វៃសឺមិនឈប់ចរឹកគឺកំហួចគ្មានពីតែម្ដងតែចាស់ៗនៅក្នុងភូមិគ្រិះនេះស្រលាញ់គ្រប់គ្នាបើទោះជាច្រលឺមក៏ដោយពេលឌឺម្ដងៗគឺចូលចិត្តញ៉េញធ្មេញនិងលើកចិញ្ចើមម្ខាងដូចអាប់ប៉ាគេអញ្ចឹងមុខរបស់អាល្អិតតូចគឺcopyថេហ្យុងបេះដាក់តែម្ដងមិនថាចិញ្ចើមបបូមាត់កែវភ្នែកមិនដូចជេលីដែលនាងកាត់ទៅរកជុងហ្គុកខ្លះៗ តែមើលទៅជេយ៍ហាកាត់ទៅរកជុងហ្គុកតែរូបរាងប៉ុណ្ណោះមើលចុះទើបតែអាយុ3ឆ្នាំទេតែខ្ពស់និងមើលមកសង្ហារខ្លាំងណាស់

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Onde as histórias ganham vida. Descobre agora