ភាគទី44: បងសួរត្រង់ថ្ងៃនេះអូនកើតអី?

2.9K 245 29
                                    


ក្រលែកមកមើលដ្រាហ្វៃដែលកញ្ឆក់របស់ពីអារីតាមកវិញនាយបានយកកេះនោះចូលមកក្នុងបន្ទប់ធ្វើការរបស់នាង

ព្រុស!! ហ្វៃសឺទម្លាក់កេះមួយទំហឹងនឹងបែរមកសម្លក់មុខនាងដែលកំពុងធ្វើមុខស្លូតៗដោយសារតែភ្ញាក់នោះ

"បើនាងបានយើងធ្វើប្ដីច្បាស់ជារស់នៅស្រួលមិនពិបាកធ្វើការត្រុកៗបែបនេះទេ..ប៉ុន្តែពេលនេះហួសពេលហើយព្រោះខ្ញុំមានគូដណ្ដឹងរួច"ហ្វៃសឺធ្វើដូចជាខឹងអារីតាមកជាតិណាអញ្ចឹង

"លោកហ្វៃគឺសាកសមជាមួយអគ្គនាយណាស់ ..គឺ...
"អារីតានាងជាមនុស្សស្លូតបូតនឹងសុភាពនោះទេ

"ត្រូវហើយតាពិតមនុស្សអន់ដូចខ្ញុំអត់ពីនាងក៏មានអ្នកយកដែរ..."ហ្វៃសឺនិយាយរួចក៏ដើរចេញទៅបាត់ នាយខឹងនឹងអារីតាព្រោះតែកាលពីនៅអេស្បាញពួកគេស្គាល់គ្នាដោយចៃដន្យនិងចាប់ផ្ដើមស្និតស្នាលគ្នាហ្វៃសឺគឺបានលង់ស្រលាញ់ទៅលើអារីតាមើលទៅទង្វើរនាងក៏ដូចជាស្រលាញ់នាយវិញដែរទើបហ្វៃសឺប្រាកដចិត្តថ្ងៃមួយនាយក៏សារភាពស្នេហ៍ទៅនាងតែអារីតាបាន
បដិសេដយ៉ាងចិត្តដាច់ថែមទាំងគេចមុខពីនាយទៀតផងហើយចម្លើយដែលហ្វៃសឺទទួលបានគឺ...
នាងថានាងមិនបានស្រលាញ់ហ្វៃសឺនោះទេ

រឿងនោះធ្វើអោយហ្វៃសឺមិនជឿព្រោះស្និតស្នាលគ្នាដល់ទៅ5ឆ្នាំមិនដែលនាងគ្មានចិត្តលើគេទេទើបមកបង្កើតគំនិតពឹងអោយថេហ្យុងជួយសម្ដែងធ្វើជាគូដណ្ដឹងនាយដើម្បីសាកចិត្តថាតើនាងមានអារម្មណ៍បែបណាពេលគេមានថ្មី ប៉ុន្តែអារីតាគឺស្ងាត់វាកាន់តែធ្វើអោយហ្វៃសឺខឹងមួយតង់ទៀត។

គ្រាំង!!

នាយសង្ហារបិទទ្វាមួយទំហឹងដោយអារីតានៅតាមមើលទាំងស្ងៀមស្ងាត់តែរំពេចនោះនាងក៏ស្រក់ទឹកភ្នែកហើយក៏ប្រញាប់ជូតវិញយ៉ាងលឿននិងបន្តធ្វើការ អាចថានាងជាកូនអ្នកមានតែប៉ាម៉ាក់នាងជាមនុស្សតឹងរឹងនឹងអោយនាងធ្វើការតាមចិត្តគាត់ចង់បាន។

#ខាងមុខក្រុមហ៊ុន

ស្របពេលនោះក៏ចេញពីធ្វើការល្មមហ្វៃសឺប្រញាប់ចុះមកក្រោមជាធម្មតានាយតែងតែទៅផ្ទះជាមួយ
ថេហ្យុងឬក៏ទៅកន្លែងផ្សេងៗដែលធ្វើអោយនាយស្រស់ស្រាយ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now