ភាគទី14: ហើយលាក់កន្ទុយខ្លួនឯងអោយជិតផងណា

3.2K 255 66
                                    

ថេហ្យុងឮបែបនេះហើយគេតក់ស្លុតខ្លាំងណាស់តើគេពិតជាត្រូវបែកគ្នាជាមួយមនុស្សដែលខ្លួនស្រលាញ់មែនទេ? ឬព្រោះនាយយល់ច្រលំរឿងខេឡាអម្បិញមិញទើបត្រូវលែងគ្នាបែបនោះគេនិងបកស្រាយគេមិនចង់លែងគ្នាជាមួយជុងហ្គុកនោះទេ

"អត់ទេលោកប្ដី..ហ្ហឹកៗ..អូនអត់បានច្រានខេឡាទេនាងចង់ច្រានអូន..ហ្ហឹក..នាងសួរថាអូនមានកូនមែនទេ?អូនឆ្លើយថាអត់ទេប៉ុន្តែនាងស្រែកដាក់អូននាងច្រានអូនតែអូនគេចទាន់នាងធ្លាក់ខ្លួនឯង..
ហ្ហឹកៗ.លោកប្ដីកុំដេញអូនចេញអី"ថេហ្យុងយំកាន់តែខ្លាំងនិងព្យាយាមបកស្រាយ

"ចង់អោយយើងជឿឯងមែនទេ? ទាំងដែលខេឡាមិនដឹងថាឯងមានកូនផងគេមិចនិងធ្វើបែបនោះដាក់ឯងហើយឯងបើទោះជាមានកូនមែនក៏មិនដឹងទៅមានជាមួយអ្នកណាដែរ"កំហឹងបាំងមុខជុងហ្គុកនិយាយដោយមិនបានគិតល្អិតល្អន់នោះទេសម្ដីនាយនិយាយចេញធ្វើអោយលោកចនខ្លាំងណាស់

"ចនជុងហ្គុក..ផាច់!! "លោកចនក៏ទះជុងហ្គុកមួយដៃមួយទំហឹងថ្នាក់នាយក្រាសចេញឈាមរឹមៗនៅតាមគេមមាត់

"នេះប៉ាទះខ្ញុំ?"ជុងហ្គុកតក់ស្លុតតាំងពីនាយកើតមកមិនដែលត្រូវលោកចនវាយបានមួយដៃតែគាត់វៃគេដោយសារតែកាន់ជើងសណ្ដានអាក្រក់ដូចថេហ្យុងមែនទេ?

"ប៉ាមិនស្មានថាឯងមើលងាយគេថ្នាក់នឹងនោះទេ បើថាមិនស្រលាញ់មិនប្រាប់ពីដំបូងប៉ាក៏មិនបង្ខំឯងអោយរៀបការដែរ ខ្វះអីមនុស្សប្រុសដែលចង់មើលថែ
ស្រលាញ់ថេហ្យុងតែយើងអោយគេមកឯង..យើងអោយថេហ្យុងមកឯងព្រោះគេគឺជាគ្រាប់ពេជ្រ "លោកចន

"គ្រាប់ពេជ្រហ្ហេ? ជាគ្រាប់គ្រោះឬគ្រាប់កម្មទៅ តាំងពីរៀបការខ្ញុំមានតែសម្ពាយកម្មប៉ាបែរជាថាវាជាគ្រាប់ពេជ្រ ហឹសៗ..ចង់អោយសើចអោយស្លាប់ទេ"ជុងហ្គុកឮបែបនេះដូចចង់ហួសចិត្តវិញថេហ្យុងឮពាក្យសម្ដីរបស់នាយហើយគេក៏ឈប់យំស្ងាត់ជ្រាបនិងគិតតែពីសម្លឹងមើលមុខជុងហ្គុកសភាពគេបែបនេះមិនដឹងថាក្នុងចិត្តថេហ្យុងគិតអ្វីនោះទេ

"គ្រាប់ពេជ្រមួយនេះគឺនឹងមានតម្លៃនៅថ្ងៃណាដែលភ្នែកឯងចេះមើលពេជ្រឬកាលៃអោយច្បាស់ គឺនិងមានតម្លៃនៅពេលដែលឯងបាត់បង់ចាំទុកផង"លោកចននិយាយតែប៉ុណ្ណឹងក៏ដើរចេញទៅដោយថមមីក៏អោបស្មាថេហ្យុងដើរទៅតាមក្រោយលោកចន ថេហ្យុងកំពុងតែត្រូវថមមីអោបចេញទៅគេក៏ងាកមើលមកមុខជុងហ្គុកដោយក្រស៊ែភ្នែកចម្លែកគឺជាក្រស៊ែភ្នែករឹងកំព្រឹសមិនមែនទន់ភ្លន់ដូចកាលពីមុននោះទេ។

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now