ភាគទិី2: គេឡើងក្មេងតូចមកសម្លុតគេ

2.5K 190 4
                                    


មិនយូថេហ្យុងក៏ត្រូវមកប្រទេសកូរ៉េនៅថ្ងៃថ្មីគឺមកតែពីអ្នកយុនហ្គីប៉ុណ្ណោះយុនហ្គីគឺជាមនុស្សដែលត្រកូលរបស់លោកតាអាន់តូនីអូទុកចិត្តពិសេសអាប់ប៉ាឬប៉ារបស់ថេហ្យុងក៏កាន់តែទុកចិត្តបន្ថែមទៀតថេហ្យុងនឹងមានសុវតិ្តភាពបើទៅណាមកណាមានយុនហ្គីទៅជាមួយពួកគាត់បានដឹងត្រឹមថាថេហ្យុងឆ្នាស់តែពួកគាត់មិនដឹងថាលោកតាបានបង្ហាត់បង្រៀនថេហ្យុងនៅលួចប្រគល់ត្រាអោយទៀតព្រោះតែអាប់ប៉ា
ថេហ្យុងមិនពេញចិត្តអោយកូនក្លាយទៅជាម៉ាហ្វៀទើបលោកតាអាន់តូនីអូត្រូវលួចលាក់មិនមានអ្នកដឹងដូចជាជុងហ្គុកនោះទេ

"ឮថាបងរៀបការរួចហើយមែនទេ?​"ពេលយុនហ្គីជូនថេហ្យុងមកដល់វិមានលោកតាអាន់តូនីអូថេហ្យុងយកឥវ៉ាន់ចុះពីលើឡានមុននឹងសួរទៅយុនហ្គីទម្រាំតែមកដល់គឺយប់ទៅហើយ

"មែនហើយបងរៀបការជាមួយកូនប្រុសរបស់អគ្គនាយកផលិតកម្មMPJ"យុនហ្គីនិយាយទាំងញញឹមនាយរៀបការតាំងពីឆ្នាំមុនតែរៀបការយ៉ាងប្រញាប់ៗណាមួយយុនហ្គីមិនសូវនិយាយរឿងប្រពន្ធនាយអោយថេហ្យុងដឹងនោះទេ

"ខ្ញុំស្គាល់ហើយម្នាក់នោះគេខ្មើតណាស់"ថេហ្យុងចងចាំយ៉ាងច្បាស់ថាជាអ្នកណាកាលពីក្មេងឈ្លោះគ្នារហូត

"គេមិនខុសថេយ៍នោះទេ"យុនហ្គី

"តែថេយ៍ខុសពីគេព្រោះខ្ញុំស្អាតជាង"ថេហ្យុងក្រលាស់សក់បែបជឿជាក់រឿងសម្រស់មួយមិនអោយចាញ់អ្នកណានោះទេទោះមិនធ្លាប់ជួបគ្នាយូតែគេជឿជាក់គេរូបគេនឹងស្រស់ស្អាតជាងម្នាក់ប្រពន្ធយុនហ្គីនោះដោយ
ថេហ្យុងអូសវ៉ាលីចូលបាត់ឯយុនហ្គីនឹងថេហ្យុងតែងតែនិយាយគ្នាលេងបែបនោះមិនចម្លែកគេក្រោយពីនោះយុនហ្គីចេញទៅបាត់តទៅតួនាទីនាយគឺត្រូវមើលថែ
ថេហ្យុងនាមជាតារាជាច្រើនទៅមុខទៀត។​

ថេហ្យុងដើរចូលក្នុងវិមានដែលគេខានមកអស់រយ:ពេល4ឆ្នាំពិតណាស់តាំងពីចូលសាកលវិទ្យាល័យមកថេហ្យុងមិនបានមកកូរ៉េនោះទេគេរវល់រៀនផងនឹងរវល់ហាត់ធ្វើជាម៉ាហ្វៀតាមការបង្រៀនរបស់លោកតាអាន់តូនិីអូគេដុងខាងនឹងណាស់

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now