ភាគទិី6: បងមិនទាន់អោយលុយថ្លៃBAខ្ញុំផង

1.7K 149 0
                                    

ត្រឡប់មកកាលពីព្រឹកនេះវិញថេហ្យុងក្រោកពីព្រលឹមស្រាងៗមកលេងផ្ទះអ្នកស្រីហុននីមិនមែនមកដៃទទេនោះទេគឺគេយកវ៉ាលីមកតាមផងដែរកាលពីជុងហ្គុកប្រាប់ថាទៅដើរយប់មិញនោះរាងតូចរៀបចំវិចខោអាវរួចរាល់ជាស្រេចមុនចូលលេងអ្នកស្រីរាងតូចក៏សុំសោពីអ្នកជូតសម្អាតឡានអោយជុងហ្គុករួចស្រេចគេយកវ៉ាលីទៅរៀបចំដាក់កុំអោយនាយឃើញមុននឹងចូលទៅលេងអ៊ុំស្រីរបស់គេ

"ហីយ៉ា!​ក្រោកមកពីព្រលឹមតែម្ដងណាកូន"អ្នកស្រីដឹងថាថេហ្យុងជាតារាធ្វើការហត់កម្រណាស់ដែលគេក្រោកពីព្រលឹមនោះ

"ថ្ងៃនេះខ្ញុំមានការងារសំខាន់ដែលត្រូវធ្វើជាមួយបងជុងហ្គុក"ថេហ្យុង

"ឮថាលោកតាហៅមកជួយបងធ្វើការមែនទេ?​"អ្នកស្រីហុននី

"ខ្ញុំមកធ្វើជាBAតែម្ដងតែលុយតម្លៃខ្លួនរបស់BAនោះបងជុុងហ្គុកមិនទាន់អោយទេបែបនោះខ្ញុំត្រូវតែតាមទារគាត់"ថេហ្យុង

"wowពូកែណាស់លោកតាហៅមកធ្វើBAហឹសៗ..មិនអីទេតាមទារទៅកូនទារអោយច្រើន"អ្នកស្រីហុននីសែនពេញចិត្តថេហ្យុងអ្វីម្លេះល្អស្អាតឆ្លាតពូកែបានទាំងព្រមហើយកាលនៅរៀនថេហ្យុងរៀនពូកែណាស់សម្រាប់មនុស្សចាស់បើយើងរៀនពូកែនោះគាត់គិតថាយើងឆ្លាតខ្លាំងហើយ

"ពេលទារបានពេលណាខ្ញុំនឹងនាំម៉ាក់អ៊ុំដើរshopping"ថេហ្យុង

"ល្អណាស់!​ហឹសៗ"អ្នកស្រីនៅអង្គុយជជែកជាមួយ
ថេហ្យុងទាំងសើចត្រូវដងត្រូវផ្លែគ្នាណាស់ពេលនោះជុងហ្គុកក៏ចុះមកជាមួយកាបូបខោអាវមួយនាយមិនទៅណាយករបស់របបច្រើនដូចថេហ្យុងដែលយកសឹងតែស្មើរនឹងរើផ្ទះនោះទេ

"បងជុងហ្គុកទៅណា?​"ថេហ្យុងក្រោកឈពេលឃើញនាយ

"....."នាយសម្លក់មុខរាងតូចប្រាប់យប់មិញថាទៅដើរលេងជាមួយសង្សារហើយនៅសួរតាប៉ែច្រើនទៀត

"ខ្ញុំទៅហើយណាម៉ាក់"ជុងហ្គុកមិនឆ្លើយជាមួយថេហ្យុងទេតែអោបលាម៉ាក់នាយ

"អ្ហឹម..សុខសប្បាយតាមផ្លូវតែទៅអញ្ចឹងអោយប្អូនទៅផងទៅ"អ្នកស្រីមិនដឹងថាជុងហ្គុកមានសង្សារផងនាយប្រាប់ថាទៅសមុទ្រទៅមើលការងារប៉ុណ្ណោះ

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now