ភាគទី46: អីក៏ពិបាកយល់ពីមនោគមន៍ល្បិចត្រកូលនេះម្លេះ

1.4K 192 7
                                    


 
   ជីមីននៅតែតាមយុនហ្គីដដែលអស់រយ:ពេលជាច្រើនថ្ងៃគេកាន់តែដឹងថាជីវិតខ្លួនមិនអាចរស់ខ្វះយុនហ្គីបាននឹងស្រលាញ់ប្ដីគេកាន់តែខ្លាំងទៅៗ

"បងឧស្សាហ៍ណាស់តើប្រុសលើលោកនេះមានអ្នកណាល្អដល់បង"ជីមីននៅមើលនាយដែលឆ្លៀតដើរមកបេះផ្សិតនៅលើភ្នំព្រោះយប់មិញទើបតែភ្លៀងរួច

"ឧស្សាហ៍ហើយល្អក្នុងការបម្រើរគេ"យុនហ្គី

"គ្មានអ្នកណាគិតអញ្ចឹងឡើយ ពីមុនអូនគ្រាន់តែចង់អោយបងចាប់អារម្មណ៍ពីអូនតែម្នាក់ខ្វល់តែពីអូនទើបបែបនោះមិនមានបំណងធ្វើអោយបងមានអារម្មណ៍អញ្ចឹងទេ"ជីមីនអ្នកកាន់កន្ត្រករងចាំផ្សិតដែលនាយរុករើបេះបាន

"ពេលនេះទើបអូនដឹងថាប្ដីប្រពន្ធទាល់តែចេះយល់ចិត្តគ្នាយកចិត្តទុកដាក់ពីគ្នាមានទៅមានមកទើបជាការល្អ"ជីមីនចូលចិត្តនោយាយតែឯងអញ្ចឹងព្រោះកម្រយុនហ្គីតបបើគេមិននិយាយគ្មានថ្ងៃយុនហ្គីនិយាយរកទេ

"ហេតុអីទើបដឹង?"ឃើញទេទាល់តែរាងតូចឧស្សាហ៍និយាយទើបយូៗយុនហ្គីតបខ្លះ

"មកពីលោកយាយប្រាប់"ជីមីន

"ចេះស្ដាប់គេដែរ?"យុនហ្គី

"អូនក៏ចេះស្ដាប់ពេលចាស់ៗពន្យល់ដែរ"ជីមីន

"....."យុនហ្គីធ្វើមុខហួសចិត្តមិចក៏ចង់ប្ដូក៏ប្ដូលឿនបែបនេះនាយសឹងតែមិនជឿធម្មតាគេក្បាលរឹងណាស់

"មិចក៏បងធ្វើមុខអញ្ចឹង ពីមុនមិនមែនអូនមិនចេះស្ដាប់គេទេគ្រាន់តែចូលចិត្តគិតថាគំនិតខ្លួនឯងត្រូវទើបមិនចង់ស្ដាប់យោបល់អ្នកផ្សេង ចុងក្រោយទើបដឹងថាស្ដាប់គេពន្យល់ខ្លះក៏ល្អព្រោះគេចង់អោយយើងល្អ អុស៎ មេអំបៅនៅទីនេះស្អាតៗណាស់"និយាយរួចជីមីនងាកមករកដេញមេអំបៅលេងទាំងសើចដោយនាយនៅតាមមើលទាំងលួចញញឹមតិចៗ

"កុំចូលទៅក្នុងព្រៃប្រយ័តន្នវង្វេង"យុនហ្គី

"អូនឮសម្លេងអូរ តោះ!យុនយើងទៅមើលបន្តិចមក"ជីមីនអូសដៃនាយនឹងរត់ទៅទាំងគេស្មានថាយុនហ្គីស្គាល់ផ្លូវនៅទីនេះអស់ហើយ

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now