ភាគទី9: ចាស៎..បងថ្លៃ

1.8K 187 35
                                    

ក្រោយពីថេហ្យុងចប់ជ្រមុជទឹកជាច្រើនដងទឹកមុខជុងហ្គុកគឺដកដង្ហើមញាប់ត្រហេបត្រហប់នឹងចាប់ដៃរាងតូចក្មេងនេះមិនធម្មតាទេកម្លាំងគេខ្លាំងប្រហើនហ៊ានចាប់នាយជ្រមុជទឹកពិសេសនៅប្រើពាក្យថានាយត្រូវគេបោកទៀត

"ឯង....ឯងចាំមើលណាគីមថេហ្យុង"ជុងហ្គុកចាប់កៀកករាងតូចហើយនាយក៏ខ្ទប់ច្រមុះមុននឹងនាំចូលទៅក្នុងទឹកវិញទាំងពីឯរាងតូចឆ្លាតដែរគេចេះខ្ទប់ច្រមុះទាន់ហាកដូចជាប្រឡែងគ្នាពេញផ្ទៃទឹកយ៉ាងអញ្ចឹឹឹងពួកគេឈ្លោះគ្នាមិនចេះចប់សោះអស់ពីមួយរឿចូលមួយរឿងទៀតថេហ្យុងបិុនញោះឯជុងហ្គុកក៏បិុនខឹងរួមទាំងស្អប់ដែលរាងតូចចូលចិត្តលេងអីប្លែកៗជាមួយនាយ។​

#Skip

ក្រលែកមកមើលអីុណាដែលនាងត្រឡប់មកសេអូល​មុននាងមកភូមិគ្រិះរបស់អ្នកមានគុណដែលចិញ្ចឹមនាងតាំងពិីតូចមកដើម្បីមកជួបនឹងនិយាយបពីរឿងខ្លះភូមិគ្រិះកំបាំងភ្នែកមនុស្សព្រោះវាស្ថិតនៅខាងក្រោយ
អគារដ៍ធំមួយហើយសភាពខាងក្រោយគឺរបងបិទជិត

"ហេតុអីក៏មិនបានសម្រេច?"បុរសរៀងចំណាស់ម្នាក់សួរទៅកាន់អីុណា

"ព្រោះ​មានមនុស្សដែលមើលដឹងពីគំនិតរបស់ខ្ញុំណាលោកម្ចាស់"អីុណា

"គេជាអ្នកណាឆ្លាតប៉ុណ្ណាឬឯងធ្វើអីអោយគេសង្ស័យ?​"

"អត់ទេតែគេហាកដឹងរឿងមុនច្រើនជាងគេធ្វើដូចជាកូនក្មេងដែលល្ងង់មិនដឹងអីតែសភាពពិតគេឆាប់យល់នឹងក៏អាចជាមនុស្សដែលរំខានដល់ការងារយើងនៅខាងមុខដែរលោកម្ចាស់អីុរ៉ុន"ពិតជាមិនខុសទេអីុណានាងគឺមនុស្សរបស់ត្រកូលអីុរ៉ុនពិតមែននាងបន្លំខ្លួនទៅរាយមន្តស្នេហ៍ដាក់ជុងហ្គុកដើម្បីទៅក្បែរនឹងនៅជិតបំផ្លាញត្រកូលអាន់តូនីអូមិនបាច់ឆ្ងល់ទេធម្មតាត្រកូលអីុរ៉ុនមិនដែលបំពានត្រកូលអាន់តូនីអូបានឡើយតែចាប់តាំងជុងហ្គុកសង្សារជាមួយអីុណាមកគ្រប់យ៉ាងងាយសម្រាប់សត្រូវ អីុណានាងសុំជុងហ្គុកទៅធ្វើការជាមួយនាងសុំអោយរាងក្រាសលាក់បាំងទំនាក់ទំនងមិនអោយគ្រួសារដឹងព្រោះខ្លាចថាលោកតាអាន់តូនីនឹងសង្ស័យនាងពិសេសក៏ជាអីុណាដែលបំផ្ទុះកាណូតលើកនោះ

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now