ភាគទី8: ថេយ៍ជ្រមុជបន្ថែម ហ្ហឹម​.តើស្វាងទេ?​

1.8K 184 11
                                    

មិនយូថ្ងៃថ្មីក៏ចូលមកដល់ជុងហ្គុកពិតជារៀបចំធ្វើដំណើរទៅលេងនៅកោះទី3ជាមួយនឹងអីុណាពិតមែនតែថេហ្យុងក៏ទៅដែររួមទាំងជំនិតពីអ្នកទៀតផងកាលពីយប់មិញថេហ្យុងគេងនៅក្នុងបន្ទប់ជុងហ្គុកនោះឯងតែគេគេងក្នុងបន្ទប់ឯរាងក្រាសគេងនៅលើសាឡុងនាយមិនទៅគេងឡូកឡំជាមួយនឹងថេហ្យុងទេព្រោះរាងតូចគឺbottomគេប្រកាន់ខ្លួនបើទោះថេហ្យុងគេឡិឡក់រលៀមជាមួយនាយតែក៏មិនប្រាកដថានាយអាចទៅប៉ះពាល់គេឬនៅក្បែរគេពេកនោះដែរ

មកដល់ក្នុងកាណូតធ្វើដំណើរថេហ្យុងគេអង្គុយស្ងៀមមិននឹងចេះតែដៀងភ្នែកសម្លឹងមើលទៅអីុណារហូតព្រោះថានាងគឺពិតជានៅស្ងៀមហាកគិតពីរឿងអ្វីម្យ៉ាងភ្នែកនាងក្រឡិបក្រឡាប់ពេលដែលធ្វើដំណើរជិតមកដល់កោះទី2

"អូនមិនថតរូបលេងទេមែនទេ?​"ដោយឃើញថេហ្យុងនៅឈថតរូបជុំវិញនេះជុងហ្គុកក៏សួរទៅអីុណាដែលឃើញនាងនៅស្ងៀមពេក

"អូនគិតថាយើងចូលកោះទី2សិនល្អទេគឺទៅថតរូបនៅទីនោះ"អីុណា

"បងថាកោះនោះមិនល្អទេយើងកុំចូលអី វាមើលទៅស្ងាត់ណាស់"ជុងហ្គុក

"ពិតណាអ្នកកម្លោះកោះនោះមិនមានអ្វីស្អាតទេសុទ្ធតែព្រៃហើយមនុស្សក៏រស់នៅតិច"ពូបើកកាណូត

"មិនអីនោះទេយើងទៅថតរូបបន្តិចក៏ឡើងគោកវិញហើយអញ្ចេះទៅអោយកូនចៅបងនឹងលោកVទៅដល់កោះទី3មុនចាំពួកយើងទៅតាមក្រោយ"អីុណា

"អត់ចង់បងជុងហ្គុកនៅទីណាខ្ញុំនៅទីនឹង"ថេហ្យុង

"គឺ..អូនអត់ហ៊ានថតរូបទេពេលពួកគាត់នៅទើប...មិនអីទេមិនថតរូបក៏បានអូនគ្រាន់តែមកមើលបានហើយ"អីុណាលួចខ្សឹបជុងហ្គុកទាំងធ្វើើមុខអន់ចិត្តដោយរាងតូចនៅតាមមើលមុខនាងនឹងលួចពេបមាត់

"...."ឯរាងក្រាសនៅស្ងៀមនិងលួចមើលមុខអីុណាទាំងជ្រួញចិញ្ចើមនាយថាមិននាំអង្គរក្សជំនិតមកទេព្រោះតែអីុណាអាចនឹងអៀនច្រើនតែនេះថេហ្យុងបបួលមកទាំងអស់រួមទាំងគេដែរដែលរំខាននាយ

"ពូបត់សំដៅទៅកោះទី2ទៅឯឆាវ៉ុននឹងកាងខ្ងុងហើយរួមទាំងឯងផងដែរជិះកាណូតពីក្រោយនោះទៅកោះទី3មុនទៅ"ជុងហ្គុកសម្រេចចិត្តហើយបែបនោះធ្វើអោយអីុណាលួចញញឹម

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now