ភាគទី42: សុំទោសចំណុចនឹងបងនឹងកែរចេញបានទេ?

2.1K 246 22
                                    

 

នៅមើលសកម្មភាពនោះយូជុងហ្គុកកាន់តែអន់ចិត្តទៅៗពិសេសគេឈមើលទៅដោយស្ងៀមស្ងាត់ហើយថេហ្យុងក៏មិនសម្កឹងមកនាយឬនិយាយរកគេធ្វើដូចនាយជាខ្យល់អាកាសអញ្ចឹងឃើញតែជជែកសួរនាំអេរីករហូត ដោយចរឹកចិត្តក្ដៅពីកំណើរផងរាងក្រាសលែងទ្រាំទើបដើរតម្រង់ចេញពីបន្ទប់នេះទៅ

គ្រាំង!!  នាយបិទទ្វាស្ទើរតែរបូតខ្ចៅនឹងដើរចុះទៅបំណងនាយគឺទៅអង្គុយក្នុងឡានវិញដោយពេលជុងហ្គុកចេញទៅបាត់ទៅថេហ្យុងក្រលាស់ភ្នែកមើលស្រមោលនាយ

"គេនោះហើយឬដែលVលួចស្រលាញ់មករហូត សង្ហារដែរតែសម្ដីអីក៏ម៉ាត់ៗម្លេះ?"អេរីកគ្រាន់តែឮសម្ដីសម្ដៅជុងហ្គុកក៏ដឹងថានាយមិនមែនមនុស្សធម្មតាទេទឹកមុខពាក្យសម្ដីបង្ហាញថាជាមនុស្សចិត្តក្ដៅចង់និយាយអីនិយាយនឹងមិនខ្វល់ក៏មិនក្រែងដែរ

"ខ្ញុំឈប់ស្រឡាញ់គាត់ដោយសារតែសម្ដីុនោះហើយ ម្ដងនេះខ្ញុំលែងខ្វល់មែនទេនហើយ ខ្ញុំមិនលះបង់កេត្តយសទៅទ្រគាត់ទៀតទេ"ថេហ្យុងនិយាយទាំងភ្នែកមើលទ្វាគេដឹងថាជុងហ្គុកមិនទាន់ទៅទេនាយនៅខាងមុខទ្វានឹងហើយតែក្រោយពេលគេនិយាយចប់នាយពិតជាបានដើរចុះទៅវិញពិតមែន។

   នៅមើលអេរីកប្រមានប្រហែលជាកន្លះម៉ោងបន្ទាប់
ថេហ្យុងក៏សម្រេចចិត្តលានាយទៅសិនគេទៅចាត់ចែងរឿងខ្លះដែលគេចង់ធ្វើ

ក្រឹប! ថេហ្យុងមកអង្គុយនៅក្នុងឡានទាំងមិនងាកមើលមកជុងហ្គុកនោះទេតែភ្នែករាងក្រាសក្រលាស់មើលមករាងតូចមិនដាក់ភ្នែក

"បើកទៅណា?"ទីបំផុតជុងហ្គុកក៏ដាច់ចិត្តសួរព្រោះរាងតូចគឺមិនមាត់រកនាយសោះតែម្ដងគេប្ដូនេះគឺប្ដូពិតៗ

"ថេយ៍...."ជុងហ្គុកហៅម្ដងទៀត

"ជូនបងទៅផ្ទះវិញបានឬនៅ?"ថេហ្យុងចាប់ផ្ដើមជ្រួញចិញ្ចើមទៀតហើយបន្ទាប់មកគេក៏លូកដៃមកយកទូរស័ព្ទព្រោះឮសម្លេងសារ

គ្រឺង!

"......"តែភ្លាមនោះរាងក្រាសក៏លូកមកចាប់ករដៃគេដូចគ្នា

"លែង!"ថេហ្យុង

"លោកហូសុកនៅតែផ្ញើរសារមកអញ្ចឹងការងារក៏នៅតែបន្តធ្វើពិតទេ?"ជុងហ្គុក

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now