ភាគទី18: ស្ត្រេសគុណនឹង10

1.8K 192 32
                                    

   
     រាងក្រាសឮសម្ដីថេហ្យុងហើយហួសចិត្តជាខ្លាំងគេអាយុប្អូននាយដល់ទៅ4ឆ្នាំតែនិយាយសុទ្ធតែក្បាលៗតែម្ដងបើថាកាលពីតូចនាយធ្វើអោយយំបាត់ហើយតែថា..គេធំអញ្ចឹងតើធ្វើបាបហើយយំឬអត់?​តែមើលទៅមិនងាយនោះទេមុខមិនញិនក្បាលរឹងដូចដែកថែបអញ្ចឹងហ្ហ 

ថែមទាំងបិុនសម្ដីទៀតនាយត្រូវអីុណាផ្ញើរសារសុំបែកមិនដល់1secondផងគេប្រកាសជាសាធារណ:ថាចង់ញ៉ែនាយតែម្ដងមិនដឹងជាទប់ពាក្យនោះក្នុងចិត្តពីពេលណាទេ

"យើងប្រាប់ហើយថាកុំមកនិយាយក្បាលៗដាក់យើងជឿថាយើងនឹងធ្វើអោយឯងយំទេ"ជុងហ្គុក

"បងទេដែលយំនោះយំព្រោះត្រូវសង្សារទាត់ក្បា....."ថេហ្យុងបម្រុងនឹងញោះនាយបន្តតែរាងក្រាសកាត់សម្ដីបានមុន

"គីមថេហ្យុងឯងឈ្លើយល្មមៗ!​!​"ជុងហ្គុកគំហកយកតែម្ដង

"ហាហា...ទៅអូនសុំទោស"ថេហ្យុងលើកដៃសំពះសុំទោសនាយទាំងអស់សំណើចខ្លាំងៗ

"......"នាយនៅតែសម្លក់ធ្វើមុខម៉ូវដដែល

"...សុំទោសដែលអម្បិញមិញនិយាយថាគេទាត់ក្បាលបងចោលចាប់ពីពេលនេះទៅថេយ៍សុំសន្យាថានឹងឈប់ថាអោយបងត្រូវគេទាត់ក្បាលចោលទៀតហើយ....សុំទោសដល់ច្រមុះក៏បានដែរ"គេចង់សំពះសុំទោសនាយដល់ច្រមុះទៀតតែសូមបញ្ជាក់មិនមែនច្រមុះគេទេគឺដល់ច្រមុះរបស់ជុងហ្គុក

"ហ្ហើយ!​!​ឯងកុំមកនិយាយរកយើងអោយសោះ!​យើងមិននិយាយរកឯងទេ"កំពុងតែខឹងផងថេហ្យុងចាក់សាំងបន្ថែមទៀតទើបជុងហ្គុកគំហកម៉ួម៉ាវមុននឹងដើរចេញទៅបាត់ដោយរាងតូចនៅឈសើចតិចៗ

#Skip

    ឈ្លោះត្រូវៗនោះគឺជាគូស្នេហ៍របស់យុនហ្គីនឹងជីមីននោះឯងទោះបីពួកគេឈ្លោះយ៉ាងណារាល់ដងគង់តែត្រូវគ្នាប៉ុន្តែលើកនេះជីមីនរៀងរឹងទទឹងបន្តិចហើយបើទោះយុនហ្គីចាប់ទម្រេតដាក់មួយហើយនៅមិនឈប់ខឹងទៀត

"បងនិយាយដោយស្មោះត្រង់មកថាបងនឹងគេពិតជាគ្មានអីនឹងគ្នា?​"ជីមីន

"ថ្ងៃនេះបងមិននិយាយរឿងឈ្លោះគ្នាទេពួកយើងទៅដើរលេងម្ដងទៅល្អទេ?​"យុនហ្គី

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now