ភាគទី20: ល្អណាស់​ខណ្ឌ(។​)គឺចប់

2.1K 223 15
                                    

   ក្រលែកមកមើលជុងហ្គុកឯណេះវិញនាយមកផ្ទះលោកតានឹងអង្គុយគិតនៅក្នុងបន្ទប់ទទួលភ្ញៀវដដែលនោះតែម្នាក់ឯងគឺគិតអំពីគម្រោងការដែលត្រូវចូលទៅចម្ចាត់ត្រកូលអីុរ៉ុនបានព្រោះតែបន្ទាប់ពីដឹងថាអីុណាជាមនុស្សត្រកូលអីុរ៉ុនចូលមកបោកប្រាសនាយជុងហ្គុកគឺកាន់តែផ្ទុះកំហឹងនឹងខឹងគុំចង់សងសឹកបកទៅវិញ

"ហ្ហឹម?​..."គិតយូៗនាយក៏ធុញទ្រាន់មិនមានអារម្មណ៍មូលដូចពីមុនសោះនាយស្ត្រេសណាស់ចង់មានដៃគូពិភាក្សាតែនាយគ្មានមិត្តនោះទេកាលពីនៅរៀនជុងហ្គុកទៅរៀនមិនចូលចិត្តរាប់អានអ្នកណាទាំងអស់ព្រោះតែនាយធុញទ្រាន់ពេលមានមនុស្សមករំខានឬនិយាយច្រើនដាក់គេ

"តើគេយ៉ាងមិចហើយ?​យកឈ្នះតូអូកាបានឬអត់?​"គិតទៅគិតមកក៏គិតដល់រឿងថេហ្យុងដែលត្រូវនាយទុកចោលនៅក្នុងកាសីុណូថ្ងៃមិញត្បិតថាជុងហ្គុកមិនទុកមនុស្សអោយនៅក្បែរថេហ្យុងតែមានកូនចៅនៅឃ្លាំងមើលថេហ្យុងតាមកាមេរ៉ាសុវត្តិភាពរហូតព្រោះនោះជាកាសីុណូរបស់នាយផ្ទាល់ ហើយជុងហ្គុកដឹងទៀតថាតូអូកាមិនហ៊ានផ្ដេសផ្ដាសដាក់ថេហ្យុងនោះទេ

ក្រាក!​!​

"មកហើយមែនទេឯណាកាំភ្លើ......"ដោយសម្លេងបើទ្វានាយប្រញាប់ទៅក្រោកឈយ៉ាងលឿននឹងជ្រែងចង្កេះសួរនាំតែរឿងកាំភ្លើងនោះតែចៃដន្យមិនមែនជាថេហ្យុងនោះទេ

"ចៅហ្វាយគឺខ្ញុំទេ...គឺថាដំណឹងរបស់ឃាតកwalkerគឺស្ងាត់ជ្រាបណាចៅហ្វាយមិនមានសកម្មភាពដូចពីមុននោះទេប្រហែលជាអ្នកប្រុសVបោកគ្រាប់បែកស្លុតមួយរយ:ទៅហើយ"ឆាវ៉ុន

"ពួកឯងច្បាស់ហើយមែនទេថាគីមថេហ្យុងអ្នកបោកគ្រាប់បែកគេបានគ្រាប់បែកនោះមកពីណា?​"ជុងហ្គុក

"ខ្ញុំមិនដឹងដែរកំពុងតែសើុបមើលចៅហ្វាយតែអ្នកប្រុសVមិនធម្មតាទេគាត់ឆ្លាតជាងអ្វីដែលយើងគិត"ឆាវ៉ុន

"ប្រហែលជាគាត់មានគ្នាជាក្រុមហើយចៅហ្វាយនោះជាការស្មានរបស់ខ្ញុំព្រោះថ្ងៃនោះកាមេរ៉ាពួកយើងមានគេព្យាយាមhack"កាងខ្វុង

"យើងដឹងហើយទៅសើុបបន្ថែមទៀតមកមានរឿងជាច្រើនដែលយើងឆ្ងល់ពិសេសគ្រួសារអីុរ៉ុនកំពុងតែមានរឿងឃ្លាំមមើលចម្ការកាហ្វេយើងអោយស្រួលបួលជៀសវាងវាធ្វើអ្វីផ្ដេសផ្ដាសនៅទីនោះ"ជុងហ្គុក

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now