ភាគបញ្ចប់

1.3K 184 14
                                    


#ច្រើនឆ្នាំក្រោយមក....

   
     នៅក្នុងសភាពផ្ទះវិឡាដ៍ធំល្មមមួយមានទីផ្លាសួនច្បារធំទូលាយនឹងមានplay ground សម្រាប់កុមារលេងនៅចំហៀងម្ខាងទៀតបង្ហាញថានៅក្នុងផ្ទះវិឡាមួយនេះមានកូនក្មេង មិនយូមានឡានមួយបានបើកចូលមកដោយនេះជាពេលល្ងាចទៅហើយទំនងជាម្ចាស់ផ្ទះត្រឡប់មកពីធ្វើការវិញ

ងឺត!! នៅពេលដែលឡានឈប់រាងសង្ហារដែលមើលទៅដូចជាចាស់ទុំនាយស្ថិតក្នុងសម្លៀកបំពាក់ជាCEOពាក់វែនតានឹងឈជ្រែងខោប៉ៅញញឹមសម្លឹងមើលទៅក្មេងស្រីម្នាក់ដែលរត់ត្រុកៗសំដៅមករកនាយរួមជាមួយនឹងភរិយានៅពីខាងក្រោយ

"មកហើយៗប៉ាប៉ា"ក្មេងតូចរត់មកជុងហ្គុកទាំងញញឹមដោយរាងក្រាសត្រដាងដៃចាំទទួលហើយលើកពរ

"ហីយ៉ា..នូនី នឹកដល់ហើយនៀក!"ជុងហ្គុកលើកពក្មេងស្រីនោះនឹងថើបខ្សឺតៗនាងមានមុខស្រដៀងទៅនឹងគេដែរ

"នូនី អាប់ប៉ាប្រាប់ហើយថាមិនអាចរត់មកទាំងសើមបែបនេះទេប្រយ័តន្នរអិល"ថេហ្យុងមើលមុខនាងតូចទាំងហួសចិត្ត

"មកពីនូនីឮសម្លេងប៉ាប៉ាមក"នូនី

"អូននៅលេងអីនឹង?"ជុងហ្គុកចាប់ទាញស្មាភរិយាមកអោបដៃម្ខាងនឹងសួរទាំងញញឹមនាយនឹងថេហ្យុងបានរៀបការអស់ជាច្រើនឆ្នាំហើយ ថេហ្យុងបានលាលែងការងារជាតារាសម្ដែងមកគ្របគ្រងក្រុមហ៊ុននឹងធ្វើការជាមួយប្ដីរបស់គេគ្រាន់តែថេហ្យុងគឺតែងតែចេញមកមុនម៉ោងរហូតព្រោះគេចង់មកផ្ទះមុនធ្វើតួនាទីជាភរិយាល្អធ្វើម្ហួបអោយស្វាមីតែមកមិនដែលបានធ្វើអីទេព្រោះរវល់តែជាមួយនាងល្អិតនូនីនឹង

"លាងបន្លែប៉ុន្តែគេជះអូនឡើងសើម ថើបមួយមក"រាងតូចអោបចង្កេះរាងក្រាសវិញនឹងធ្វើរឹកម្ញិម្ញក់ជាហេតុធ្វើអោយជុងហ្គុកខ្នាញ់ជាខ្លាំងទើបទម្លាក់នូនីចុះហើយមកក្រសោបអោបប្រពន្ធពេញៗដៃ

"សឺត..ជុប៎ៗ..."នាយថើបផងបឺតផងទាំងចិត្តស្រលាញ់រាល់ថ្ងៃនេះគេស្រលាញ់ថេហ្យុងស្ទើរលេបទៅហើយឃ្លាតបន្តិចមិនបានទេនឹកណាស់

"ហួយ!ប៉ាប៉ា ហ្ហ៎..តែងតែបែបនេះរហូត"នាងតូចអោបដៃពេបមាត់

"ធម្មតាប្រពន្ធគេតែងតែសំខាន់បែបនេះហើយ "កំពុងតែឌឺនាងតូចក្មេងប្រុសតូចម្នាក់ទៀតរត់មកតេសតាស់ៗដែលមើលទៅអាយុប្រមាណជា2ឆ្នាំប៉ុណ្ណោះគេមានឈ្មោះថា
ជុនយ៉ុង

You've reached the end of published parts.

⏰ Last updated: Apr 26 ⏰

Add this story to your Library to get notified about new parts!

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now