ភាគទី4: ថេយ៍ធានានឹងការពារបងជុងហ្គុក

1.9K 156 1
                                    

មិនយូថេហ្យុងនឹងជុងហ្គុកក៏មកដល់ជាន់ខាងលើដែលជាofficeរបស់រាងក្រាសផ្ទាល់នាយក្លាយជាCEOនៅទីនេះតាំងពីអាយុ24ឆ្នាំមកម្លេះដោយជំនួសដៃជើងអោយលោកតាច្រើនក្នុងចំណោមចៅទាំងអស់មានតែជុងហ្គុកទេដែលដឹងក្ដីជាងគេនឹងពូកែចំណាប់ខាងការងារឯបងស្រីនាយគឺគុកដាមនាងបានត្រឹមតែជួយតិចតួចមិនជំនួសដៃជើងលោកតាបានច្រើននោះទេឯជុងហ្វង់បងប្រុសទី2របស់ជុងហ្គុកគឺមិនធ្វើការតែម្ដងក្ដីរំពឹងរបស់លោកតាបន្ទាប់ពីថេហ្យុងនេះហើយ

ក្រាក!​!  ជុងហ្គុកបណ្ដើរថេហ្យុងមកបន្ទប់officeរបស់នាយជួនជាបើកទ្វាមកនាយភ្ញាក់ផ្អើលពេលឃើញមនុស្សស្រីម្នាក់នៅជំពោះមុខ

"អីុណា?​អូនមកវិញហើយមែនទេ"ជុងហ្គុកភ្ញាក់ផ្អើលដែលឃើញអ្នកជាសង្សារនៅចំពោះមុខរាងក្រាសក៏ដើរទៅចាប់ដៃនាងទាំងញញឹមឯថេហ្យុងធ្លាក់ថ្លើមក្តុក!​ពេលឃើញជុងហ្គុកនិយាយផ្អែមជាមួយមនុស្សស្រីដទៃ

"អូនទើបតែមកដល់យប់មិញក៏មកធ្វើការតែម្ដងចុះបងនោះថ្ងៃនេះដូចមិនសូវឃើញមកofficeសោះ"អីុណានាងជាមនុស្សស្រីដែលសុភាពនោះទេពិសេសនាងជាលេខាផ្ទាល់ខ្លួនរាងក្រាសពួកគេទាក់ទងបាន8​ខែទើបប៉ុន្មានខែមកនេះទើបអីុណាសុំមកធ្វើជាលេខាតែម្ដង

"បងរវល់ការងារគឺលោកតាហៅទៅ..."ដោយជុងហ្គុកនាយក៏ជាមនុស្សដេែលត្រង់ជាមួយនឹងសង្សាទើបទៅមកណាតែងតែប្រាប់ពីដំណើររឿងរហូត

"រឿងផ្ទាល់ខ្លួនសោះចាំបាច់អីរៀបរាប់លម្អិតម្លេះ?​"ដោយឃើញគេធ្វើដូចមើលមិនឃើញខ្លួនថេហ្យុងក៏៏ចូលទៅកាន់តែជិតពួកគេនឹងវាយដៃបំបែកចេញដែលរាងក្រាសទៅចាប់ដៃនាងនោះ

"ថេហ្យុងអ្នកណាអោយឯងលូកមាត់?​"ជុងហ្គុក

"គាត់់ជាតារាល្បីនៅអង់គ្លេសឈ្មោះថា​V.Ane kim(វី.អាន់គិីម)មែនទេ?​"អីុណាស្គាល់អំពីថេហ្យុងព្រោះតែរាងតូូចក៏ល្បីល្បាញខ្លាំងដែរ

"ត្រូវហើយមុខមាត់ខ្ញុំមិនច្រឡំគេនោះទេ"បានជាថេហ្យុងនិយាយបែបនេះព្រោះពេលគេសង្កេតមុខអីុណាកាន់តែជិតគេដូចជាធ្លាប់ឃើញនាងពិតណាស់មុខនាងស្រដៀងទៅនឹងមនុស្សស្រីដែលដើរជាមួយអតីតសង្សារគេនៅអង់គ្លេសដែលមានឈ្មោះថារីឆាត​(ry chart)

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now