ភាគទី11: បងប្លែកណាស់

1.9K 203 32
                                    

នៅព្រឹកថ្ងៃថ្មីក៏ចូលមកដល់ដូចរាល់ដងនៃគ្រួសាររបស់អ្នកស្រីហុននីក្រោកពីព្រឹកឡើងត្រូវញាុំអាហារជួបជុំគ្រួសារដោយកូនៗមានបីអ្នកគុកដាមក៏ត្រូវតែធ្វើការងារនាងចំណែកឯជុងហ្វង់ទៅហាងសៀវភៅរបស់គេរីឯជុងហ្គុកក៏ត្រូវទៅជាក្រុមហ៊ុនអីបែបនោះទៅម៉ាក់ប៉ារបស់ពួកគេគឺសម្រាកនៅផ្ទះលោកចនដែលជាប៉ារបស់ជុងហ្គុកក៏យូៗគាត់ទៅធ្វើការម្ដងប៉ុណ្ណោះ

"មោះ!​ជុំគ្នាហើយអង្គុយទៅកូន"អ្នកស្រីលើកចានបបរមកអោយលោកចនជាមួយនឹងជុងហ្វង់ជួយម៉ាក់គេលើកអាហារជុងហ្វង់គឺសុភាពគ្រប់លក្ខណគេពូកែរឿងធ្វើអាហារផ្ទះបាយចំណាប់ណាស់គុកដាមមិនបានមួយចំនិតនោះទេរីឯជុងហ្គុកក៏បិុនរឿងធ្វើម្ហូបដែរតែនាយរវល់មិនសូវមានពេលនោះទេ

"ជំរាបសួរអ៊ុំៗ..បងប្រុសបងស្រី"កំពុងតែរៀបញាុំហើយសម្លេងឡូឡាមួយបន្លើឡើង

"អ..ថេហ្យុងទៅណាកូនមោះ!​មកញាុំអាហារសិន"អ្នកស្រីហុននី

"បាទខ្ញុំមកដើម្បីមកសុំញាុំអាហារដែរព្រោះលោកតាគាត់ទៅខេត្តតាំងពីព្រលឹម"ថេហ្យុងគេផ្លោះរបងពីវិមានលោកតាអាន់តូនីមកភូមិគ្រិះអ្នកស្រីហុននី

"មិនអីទេកូនមកអង្គុយមក"លោកចនក៏ហៅថេហ្យុងថាកូនពេញមាត់ដែរព្រោះគាត់ស្រលាញ់ពេញចិត្តណាស់

"លោកតាទៅណា?​"ជុងហ្វង់

"មិនដឹងទេគាត់អត់ប្រាប់ផង"ថេហ្យុង

"ទៅចម្ការកាហ្វេទេដឹង?​"សម្ដីគុកដាមធ្វើអោយជុងហ្គុកនឹងថេហ្យុងងើបមើលមុខនាងយ៉ាងលឿន

"ហេតុអីកូនដឹង?​"អ្នកស្រីហុននី

"ព្រោះលោកតាចូលចិត្តទៅទីនោះ"គុកដាម

"ពិតហើយតែលើកប្រហែលគាត់ត្រូវទៅចម្ការទំពាំងបាយជូនៅដេហ្គូទេព្រោះតែទំពាំងបាយជូទំហើយ"ឮលោកចននិយាយហើយទាំងរាងក្រាសនឹងថេហ្យុងក៏ធូទ្រូងថាថេហ្យុងទៅគេភ័យព្រោះតែជុងហ្គុកជាប់អន្ទាក់អីុណារួចហើយចុះជុងហ្គុកនោះនាយដឹងរឿងអ្វីទៅ?​គ្មានចម្លើយនោះទេ

"ល្អណាស់បងចាំយើងទៅលេងដែរ"អ្នកស្រីហុននីនិយាយទៅកាន់លោកចន

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now