ភាគទី25: BAឆ្នាំងដាំបាយ

1.4K 176 29
                                    


  
     ថ្ងៃថ្មីក៏ចូលមកដល់ពិសេសនេះជាថ្ងៃទី4ហើយដែលហូសុកត្រូវបានថេហ្យុងអោយនៅជាមួយគុកដាមដើម្បីតាមមើលកិច្ចការនៅក្នុងក្រុមហ៊ុននាយគ្មានដំណែងអ្វីនោះទេនៅក្នុងក្រុមហ៊ុនគ្រាន់តែមកអង្គុយផឹកកាហ្វេចុចcomputureស្រាវជ្រាវតាមការងាជាអ្នកសើុបររបស់នាយប៉ុណ្ណោះ

"ហាឡូម៉ាក់!...ខ្ញុំប្រាប់ម៉ាក់ហើយថាខ្ញុំមកកូរ៉េនេះដើម្បីការងារ"ហូសុកកំពុងតែនិយាយទូរស័ព្ទជាមួយម៉ាក់របស់គេ

«ការងារស្អីកូននោះ?លុយគ្រួសារយើងមានចាយមិនខ្វះការងារក្រុមហ៊ុនធំៗឡើងគរតែកូនទៅធ្វើការត្រុកៗដូចអ្នកចំណាកស្រុកខ្វះខាតខ្លាំងណាស់ ម៉ាក់មិនសុខចិត្តទេ»ម៉ាក់ហូសុក

"ពុទ្ធោអ្នកស្រីជុង បើមិនសុខចិត្តទេទៅបបួលលោកប៉ាឈ្លោះទៅខ្ញុំរវល់ធ្វើការណា bye bye"តាមពិតហូសុកគឺជាកូនអ្នកមានម្នាក់នៅអង់គ្លេសប៉ាម៉ាក់ជាជនជាតិកូរ៉េទាំងពីប៉ុន្តែទៅរស់នៅឯប្រទេសអង់គ្លេសតាំងពីជំនាន់មុនមកម្លេះទោះជាកូនអ្នកមានតែនាយមិនបានតាំងខ្លួនជាអ្នកមានអីទេគឺធ្វើការជាអ្នកសើុបតាមចិត្តដែលខ្លួនស្រឡាញ់

«ឈប់!ម៉ាក់ប្រាប់ណាបើឆ្នាំនេះកូនរកកូនប្រសារអោយម៉ាក់មិនបានទេម៉ាក់នឹងបង្ខំអោយការជាមួយកូនស្រីមិត្តម៉ាក់ហើយចាំមើលទៅ!»អ្នកស្រីនៅខំប្រឹងនិយាយមុនពេលហូសុកចុចបិទព្រោះថាទាក់ទងមិនងាយបានហើយនិយាយបន្តិចក៏សុំលាមានកូនប្រុសមួយសែនវេទនាចិត្ត ទម្លាក់ទូរស័ព្ទហើយហូសុកមកផ្ដោតលើការងារខ្លួនដូចដើមដោយមិនដឹងទេថាមានមនុស្សស្រីម្នាក់នៅអើតមើលcomputurនាយ

"លោកជាអ្នកសើុបមែនទេ?ទើបចុចcumputurបែបនេះលោកជាhackerហ្ហេស?"នោះគឺគុកដាមនាងទៅណាមិនឆ្ងាយពីហូសុកទេព្រោះសង្ស័យ

"ឆ្លាតដែរ?"ហូសុក

"សំណួរនេះមានថាយ៉ាងមិចឆ្លាតដែរនឹង?"គុកដាម

"ឃើញអ្នកនាងចាស់ហើយស្មានថាមនុស្សសល់ពីសម័យបុរាណ"ហូសុក

"នែ!ខ្ញុំទើបតែអាយុ30ជាងទេណាមិនទាន់ចាស់ កុំមកមើលងាយខ្ញុំ ផាច់!"គុកដាមយកឯកសារវាយស្មាហូសុកទាំងខឹង

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now