ភាគទី48: បងលែងស្អប់អូនហើយបងស្រលាញ់អូន

1.4K 214 15
                                    

       មូលហេតុដែលអីុណាមកឈអោយជុងហ្គុកសម្លាប់នាងយ៉ាងងាយបែបនេះព្រោះនាងដឹងខ្លួនបើមិនស្លាប់ក៏ត្រូវជាប់គុកដែរព្រោះនាងជាឃាតករដែលប៉ូលីសតាមរកតាំងពីយូទើបនាងមិនចង់ទៅរស់នៅវេទនាក្នុងគុកបន្តទៀតនោះទេសុខចិត្តស្លាប់ដោយស្នាដៃជុងហ្គុកដែលនាយជាស្នេហាដំបូងក៏ជាស្នេហាចុងក្រោយសម្រាប់អីុណាទោះកាលមុននាងតែងតែយកការងារសំខាន់ជាងព្រោះនាងស្រលាញ់លោកអីុរ៉ុនខ្លាំងតែក៏មិនមែនថានាងមិនស្រលាញ់ជុងហ្គុកនោះទេដើរមកដល់ផ្លូវនេះនាងគឺអ្នកដើរនឹងចូលផុងក្នុងជីវិតបែបនេះដោយខ្លួនឯង

 
   ជុងហ្គុកក៏ប្រញាប់នាំថេហ្យុងមកមន្ទីពេទ្យយ៉ាងរហ័សនាយភ័យខ្លាចខ្លាំងណាស់បេះដូងលោតកន្ទ្រាក់ស្ទើរតែទ្រហោយំអោយកូនចៅឃើញទៅហើយតែខំប្រឹងទប់នឹងចាប់ដៃរាងតូចជាប់ទាំងញ័រដៃតត្រឺត

"ទ្រំបន្តិចណាថេយ៍យើងទៅដល់មន្ទីពេទ្យឥឡូវហើយ"ជុងហ្គុកស្រក់ទឹកភ្នែកចុះមកតែជូតយ៉ាងលឿនតាំងពីកើតមកនាយមិនដែលភ័យខ្លាចអីដល់ថ្នាក់នេះនោះទេ ពេលនេះដឹងហើយថាខ្លួនពិតជាស្រលាញ់ថេហ្យុងនឹងខ្លាចបាត់បង់គេខ្លាំងណាស់

"បង...ជុងហ្គុក"ថេហ្យុងហៅនាយតិចៗមើលទៅគេប្រឹងទ្រាំខ្លាំងណាស់

"ថេយ៍ អូនត្រូវទ្រាំដឹងទេត្រូវតែជានឹងងើបមកវិញមកតាមរំខានជីវិតបងដូចអូនធ្លាប់សន្យានោះអី"ជុងហ្គុកខំប្រឹងផ្ដល់ជាកម្លាំងចិត្តដល់ថេហ្យុងមុននឹងមកដល់មន្ទីពេទ្យមានគ្រូពេទ្យនៅរងចាំទទួលនឹងនាំគេទៅបន្ទប់សង្គ្រោះយ៉ាងលឿនហូសុកក៏នៅទីនោះដែរគេប្រញាប់call ទៅសាច់ញ្ញាត្តិរបស់ថេហ្យុង។

#Skip

    
  ក្រឡែកមកមើលប្ដីប្រពន្ធយុនហ្គីនឹងជីមីនឯណេះវិញមកបេះផ្សិតតាំងពីរសៀលនឹងដើរលេងនៅក្នុងព្រៃខណ:នោះក៏ជាប់នៅទីនោះរកផ្លូវចេញវិញមិនឃើញជួនជាយប់ទៅហើយទើបយុនហ្គីកាន់តែវង្វេងព្រោះវាងងឹត

"ឃើញទេយើងប្រាប់ហើយថាកុំរត់មកផ្ដេសផ្ដាសឃើញវង្វេងឬអត់"រត់មកផ្ដេសផ្ដាសមធ្យមងំបបួលនាយអោយនៅលេងនៅកន្លែងទឹកអូរថ្មថ្លាស្រស់ស្អាតនៅទីនេះទៀតរហូតដល់ចប់វង្វេងអញ្ចឹង
    
"ក៏មកពីអូនស្មានថាបងចាំផ្លូវស្ទាត់ហើយ"ជីមីន

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now