ភាគទី14: ឯងជាព្រាយ​អាសូរ:កាយប្រាកដណាស់

1.7K 197 22
                                    


ថេហ្យុងភ្ញាក់ព្រឺតតែម្ដងខណ:ពេលដែលជីមីនចាប់ទាញគេមួយទំហឹងដែលកំពុងតែដើរប្រញាប់រាងតូចថយក្រោយមកវិញនឹងមើលមុខជីមីនទាំងឆ្ងល់ជាខ្លាំង

"ឯងបានអាវរបស់ប្ដីយើងមកពីណា?​"ជីមីនកាន់ទាញអាវនឹងអន្រួនខ្លាំងៗសម្លេងគេក៏ខ្លាំងព្រោះកំពុងតែខឹងស្រាប់ផងឃើញបែបនេះទៀតដូចជាសាំងចាក់នៅលើភ្លើង

"បងយុនអោយអម្បិញមិញ តើយ៉ាងមិច?​"ថេហ្យុងទាញមកវិញទាំងជ្រួញចិញ្ចើមកាលនៅកម្មវិធីនោះជីមីនរុញខ្លួនគេមិនទាន់បាននិយាយអីផងធ្វើជាមកញ៉េញទៀតហើយ

"ប្រាប់មកឯងគិតអីលើប្ដីរបស់យើងទើបចេះតែទៅមកណាជាមួយគ្នារហូតហើយឯងក៏ចេះតែញិញក់ដាក់ប្ដីរបស់យើងរហូតតើនិយាយពីបំណងឯងត្រង់ៗមក"ជីមីននិយាយទាំងស្រែកកោកៗធ្វើអោយឮដាក់យុនហ្គីពិសេសគ្រប់នៅទីនោះមកចោមរោមមើលព្រាត់

"គិតអី?​យើងនឹងបងយុនគឺជាមិត្តនឹងគ្នា"ថេហ្យុងឮហើយគេហួសចិត្តជាខ្លាំង

"ពិតណាស់ជាមិត្តនឹងគ្នាតាំងពីនៅរៀនកុំប្រកាន់ច្រើនអីលោកជីមីន"សុកជីនក៏ជួយតបថេហ្យុងវិញគេក៏រៀងហួសចិត្តបន្តិចដែរដែលជីមីនមកប្រចណ្ឌយុនហ្គីនឹងថេហ្យុងនោះ

"មិត្តស្អី?​បើត្រឹមតែជាមិត្តហេតុអីឯងចូលចិត្តហេទៅរកគាត់រហូតប្រើឈ្មោះជាមិត្តដើម្បីបិតបាំងធាតុពិតរបស់ឯងមែនទេ"ជីមីនចង្អុរមុខថេហ្យុងទើបរាងតូចទះដៃគេចេញ

"យ៉ាងមិចនឹងកុំនិយាយស្ដីហួសហេតុធ្វើជាមនុស្សកុំគ្មានហេតុផលពេក"ថេហ្យុង

"ជីមីនមានរឿងអី?​"យុនហ្គីមកចាប់ដៃរាងតូចពីក្រោយ

"បងប្រាប់មកហេតុអីអាវដែលអូនខំកាត់អោយបងនៅនឹងខ្លួនវា!​!​"ជីមីន

"បងអោយគេពាក់ព្រោះថាថេហ្យុងត្រូវចេញទៅក្រៅទាំងអាវដៃខ្លីណាមួយមេឃក្ដៅផង"យុនហ្គី

"ចុះយប់មិញនោះហេតុអីទៅផឹកស្រាជាមួយគ្នា?​ឆ្លើយមកបងប្រាប់អូនថាឡានស្ទះផ្លូវនោះអី!​!​"ជីមីន

"ហ្ហើយ!​!​គ្រាន់តែចៃដន្យដែលចេញពីថតបងអង្គុយផឹកមួយកែវប៉ុណ្ណឹង"យុនហ្គីមិនចង់ប្រាប់ត្រង់ខ្លាចថាច្រឡោតខឹងចុងក្រោយជីមីនដឹងដដែលថានាយទៅផឹកជាមួយថេហ្យុង

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now