ភាគទី38: ខ្ញុំមិនត្រូវការអ្វីទាំងអស់

1.7K 218 24
                                    

ជុងហ្គុកមិនបានអន់ចិត្តឬខឹងថេហ្យុងនៅអ្វីដែលគេគម្រោះគម្រើយជាមួយនាយឡើយព្រោះដឹងថាគេកំពុងតែខឹងនាយខ្លាំងហើយថ្ងៃនេះនាយបានធ្វើអោយគេយំនឹងជួបនៅរឿងជាច្រើនទៀតមានតែបន្ទោសខ្លួនឯងដែលបង្ករអោយថេហ្យុងគេទៅជាបែបនេះ ជុងហ្គុកទាញកៅអីផ្សេងមកអង្គុយព្រោះខ្លាចថេហ្យុងស្រែកឡូឡាដាក់នាយនៅចំពោះមុខមនុស្សចាស់នាយធ្លាប់គិតថាគេមិនសូវចេះខឹងទេនិយាយអីក៏មិនសូវប្រកាន់ប៉ុន្តែគេខឹងម្ដងនេះគេកាចណាស់

"អាប់ប៉ាមកដល់យូហើយឬ?"ថេហ្យុងសួរទៅអាប់ប៉ាគេតិចៗហើយឆ្ងល់ណាស់ថារឿងនេះបែកធ្លាយដល់អាប់ប៉ាគេបានយ៉ាងមិចឬជុងហ្គុកទៅរាយការណ៍រាងតូចបែរមកសម្លក់ជុងហ្គុកដែលនាយធ្វើភ្នែកក្រឡិបក្រឡាប់នឹងមិនហ៊ានមើលមុខថេហ្យុងចំនោះទេ

"អ្ហឹម....និយាយគ្នាទៅ"ជេហីងក់ក្បាលតិចៗរឿងរាក់ទាក់ចាំតាមក្រោយសំខាន់ចង់ដឹងថាមូលហេតុអីបានជីមីនដល់ថ្នាក់បើកឡានបម្រុងនឹងបុកកូនរបស់គាត់បើថាថេហ្យុងចេះទៅរករឿងគេមុនទាល់យូគាត់ជឿហ្ហ

"ខ្ញុំគ្មានអីត្រូវនិយាយទៀតទេ"ថេហ្យុង

"ចាស់ៗចង់ដឹងនិយាយទៅកូនដោះស្រាយគ្នានៅរឿងយល់ច្រឡំ"អ្នកស្រីហុននី

"គ្មានអ្វីសាំញាុំទេគឺគ្រាន់តែរឿងខ្ញុំនឹងបងយុនស្និតស្នាលគ្នាក្នុងនាមជាមិត្តគេមិនទុកចិត្តបងយុនហើយតែងតែមកថាអោយខ្ញុំទាំងដែលពួកយើងបកស្រាយហើយថាជាមិត្ត"ថេហ្យុង

"មិត្តអីស្និតស្នាលបែបនោះទៅណាក៏ទៅជាមួយគ្នាអោយរបស់គ្នាបារម្ភពីគ្នាខ្លាំងសួរចិត្តយើងជាប្រពន្ធនេះមានអារម្មណ៍យ៉ាងមិច ថ្ងៃដែលខ្ញុំខឹងខ្លាំងគឺបងយុនកុហកខ្ញុំរួចចុះទៅរកឯងនៅតាមខេត្តគាត់មិនយកផ្ទះពេញមួយយប់មកដល់ស្រែកគំហកខ្ញុំទៀត"ជីមីនជូតទឹកភ្នែកយ៉ាងស្អាតនឹងនិយាយតាំងវិញ

"អីក៏ភរិយាដើមរងទុក្ខសម្បើមម្លេះ?មិនមែនថ្មីៗនេះទេដែលឯងរករឿងគាត់បងយុនលួងឯងហើយឯងនៅដដែល តាមផ្លូវcallជេcallស្ដីអោយគាត់បើឯងពិបាកនិយាយគ្នាបែបនោះអ្នកណាចង់និយាយជាមួយឯង?"ថេហ្យុង

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now