ភាគទី24: ដៃគូដ៍ល្អ

1.4K 217 33
                                    

ខណ:ពេលកំពុងតែពួននាយខ្ទប់មាត់ក្មេងកំហូចនោះអោយឈប់មាត់ផ្ដេសផ្ដាសជៀសវៀងគេឮព្រោះសម្រឹបជើងបុរសអស់ទាំងនោះគឺមិនមែនជាកម្មករឬអ្នកល្បាតទេគឺជាក្រុមបុរសចម្លែកៗដែលបិទមុខពាក់កណ្ដាលសល់តែភ្នែកនឹងចិញ្ចើម

"អ្ហឹម.."ថេហ្យុងបម្រុងនិយាយក៏មិនកើតព្រោះនាយខ្ទប់មាត់គេជាប់ហើយសង្កត់គេកៀកក្រោមក្លៀករបស់នាយទោះគេខ្លាំងបណ្ណាក៏រើជាមួយមាឌតូចមិនរួចដែរ

"លាក់អ៊ីវ៉ាន់អោយបានល្អវើុយកុំអោយមានបញ្ហារ"ក្រុមបុរសនោះក៏ពោលឡើងនឹងមើលឆ្វេងស្ដាំ

"បាទល្បងតែឥឡូវម្ចាស់នៅទីនេះគឺនាំគ្នាមកដូចដែលខ្ញុំថាកុំបញ្ចេញសកម្មភាពអោយសោះ"បុរសបីនាក់នោះក៏ដោះម៉ាសចេញទើបជុងហ្គុកលាន់មាត់តិចៗ

"ជាកម្មកររបស់យើង?"4.5នាក់ផ្សេងទៀតគឺមិនមែនទេលើកលែងតែបុរស3នាក់នោះដែលស្គាល់ថាជាកម្មករចម្ការរបស់នាយផ្ទាល់

"យើងដឹងហើយតែអាម៉ាហ្វៀមុខសម្នាក់នោះវាទៅឆ្លាតអីវាមិនដឹងថាមេស្រីរបស់ពួកយើងជាអ្នកវាត់ផ្លូវនៅទីនេះទេ ដូចច្ចេះធ្វើការអោយបានល្អអាប្អូន"ក្រុម5នាក់នោះគឺមានមេក្រុមម្នាក់ហាកដូចស្គាល់ជុងហ្គុកទៀតផងនឹងនិយាយឡើងដោយបុរសបីនាក់នោះងក់ក្បាលរួចក៏ដើរចូលក្នុងចម្ការយ៉ាងស្ងៀមស្ងាត់ហើយដ្រូនដែលបង្ហោះមកនោះក៏ជារបស់ពួកគេនេះដែរគឺតែងតែបង្ហោះដ្រូនរៀងរាល់ពេលពួកគេមកដើម្បីមើលពីសកម្មភាពអ្នកល្បាតនៅជាយចម្ការព្រោះអ្នកយាមល្បាតគឺសុទ្ធតែមនុស្សដែលពូកែៗដែលលោកតាអាន់តូនីបញ្ជូនមក

បន្ទាប់ពីនោះពួកគេក៏ចាកចេញទៅវិញព្រោះនេះគឺជាយចម្ការពួកគេចុះពីចង្កេះភ្នំដើរអោយឆ្ងាយដែរទម្រាំតែដល់ផ្លូវជាតិដែលអាចឡើងមកបានហើយភ្នំដែលដាំកាហ្វេនេះគឺមិនចោតខ្លាំងនោះទេ

"អ្ហឹម...ក្រែងថាបងឆ្លាតណាស់ឬហេតុអីអោយស្រីនោះវាត់ផ្លូវនាំចូលបានមើលទៅពួកវាមានកូនចៅបង្កប់នៅក្នុងចម្ការយើងដើម្បីរកសីុ"ថេហ្យុង

"អញ្ចឹងឯងដឹងទេថាគេរកសីុអី?"ជុងហ្គុក

"គឺជាគ្រឿងញៀនព្រោះនាងអីុណាធ្លាប់មានគ្រឿងញៀននៅក្នុងដៃទោះរូបនោះជារូបកាត់តដាក់រូបបងតែខ្ញុំដឹងថានាងបានថតគ្រឿងញៀនពិត"ថេហ្យុង

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now