ភាគទី49: 🚱🚳📵🚷🚯

1.7K 204 14
                                    

   
     ដោយនៅអង្គុយយំហើយគ្រប់គ្នានៅញោះនាយបែបនេះជុងហ្គុកកាន់តែខឹងចិត្តទើបនាយស្ទុះក្រោកចេញទៅទៅទាំងទឹកភ្នែករហេមរហាមឯគ្រប់គ្នានៅសើច គ្មានយល់ដល់ចិត្តនាយទេដឹងអត់ថាមុននោះនាយភ័យខ្លាំងប៉ុណ្ណាបេះដូងស្ទើរតែគាំងភ័យខ្លាចថានឹងលែងមានវត្តមានរាងតូចនៅលើលោកនេះតែគេមកលេងសើចជាមួយខ្លួនសួរថាអ្នកណាមិនឈឺចិត្ត តែគ្រប់គ្នានៅសើចធម្មតាព្រោះដឹងមុនហើយថាជុងហ្គុកនឹងខឹងតែទុកតួនាទីលួងអោយថេហ្យុងទៅចុះ ពួកគាត់សុំចូលរួមសើចតែលួងជុងហ្គុកពួកគាត់សុំមិនចូលរួមនោះទេ។

បន្ទាប់ពីសម្ដែងធ្វើបាបជុងហ្គុកហើយក៏ចែកផ្លូវគ្នាត្រឡប់មកផ្ទះវិញថេហ្យុងសំដៅមកភូមិគ្រិះរបស់លោកតាគេព្រោះជុងហ្គុកនៅទីនេះពេលមកដល់ក៏ឃើញលោកតានៅអង្គុយរង់ចាំនៅសាឡុង

"យ៉ាងមិចហើយចៅ?ឃើញជុងហ្គុកទៅមុននោះទឹកភ្នែកទឹកសំបោរសម្បើមណាស់"លោកតាចង្អុរទៅខាងលើ

"ហិហិ មិនអីទេទុកអោយចៅទៅលួងគាត់ "ថេហ្យុង

"មានមោទភាពណាស់ចុងក្រោយចៅនឹងជុងហ្គុកធ្វើបានជោគជ័យ តាពិតជាសប្បាយចិត្តណាស់តទៅគ្រួសារយើងច្បាស់ជាលែងសូវមានអ្នកយីយារំខានទៀត"លោកតាច្បិចថ្ពាល់រាងតូចទាំងមានមោទភាពទាំងជុងហ្គុកនឹងថេហ្យុងសុទ្ធតែពូកែដូចគ្នាពិសេសថេហ្យុងតែម្ដងរៀបផែនការណ៍បានយ៉ាងល្អគេចេញមុខចេញមាត់តែឯងព្រោះមិនចង់អោយជុងហ្គុកមានគ្រោះថ្នាក់

  តាមពិតបន្ទាប់ពីជ្រុលជ្រួសគ្នាលើកនោះមកថេហ្យុងពិតជាខឹងជុងហ្គុកពិតមែនតែក៏ពេលដែលហ្គេមរបស់គេកំពុងតែចាប់ផ្ដើមគឺគេមានបំណងបំបាក់ជុងហ្គុកអោយតាមខ្លួនម្ដងជ្រុលជានាយធ្វើកាន់តែជ្រុលផងទើបបែបនោះផងទៅ ទាំងដែលកាពិតតាំងពីដំបូងថេហ្យុងគេមិនដែលចង់ដោះដៃចេញពីជុងហ្គុកម្ដងណាទេគ្រាន់តែគេត្រូវផ្ដល់មេរៀនដល់នាយខ្លះទើបបានហើយក៏មើលទៅពិតជាដូចបំណងគេពិតមែននិយាយរួចថេហ្យុងឡើងទៅខាងលើបន្ទប់របស់នាយដែលទ្វាមិនបានចាក់សោនោះទេ

ក្រាក!!

"បងជុងហ្គុក"ថេហ្យុងទៅទម្លាក់ខ្លួនអង្គុយនឹងអោបនាយក្រាសដែលកំពុងតែគេងបែរខ្នងពេលនោះជុងហ្គុកក៏បែរមុខមកភ្នែកនាយនៅក្រហមមុខហើមនៅឡើយទេ

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now