ភាគទី45: ហ្ហឹស! finally

1.3K 203 7
                                    

   គុកដាមដែលចេញមកជាមួយហូសុកទាំងបង្ខំពីម៉ាក់របស់គេនោះនាងអង្គុយធ្វើមុខជូហួញតែម្ដងព្រោះតែមិនសូវចូលចិត្តហូសុកតាំងពីដំបូងតែក៏មិនស្មានថានាយម្នាក់នេះមកស្និតនឹងពូឬម៉ាក់របស់នាងតាំងពីពេលណាមកដែរ

"ធំហើយនៅអោយម៉ាក់ស្ដីអោយអញ្ចឹងតើបាននៅយាមផ្ទះដល់ឥឡូវ"ហូសុក

"នែរ!ខ្ញុំខំអង្គុយមិនមាត់ហើយលោកកុំចង់មកនិយាយរករឿងខ្ញុំ មកពីលោកមាត់អ៊េចអ៊ូចអញ្ចឹងហើយបានជាខ្ញុំមិនចូលចិត្ត"គុកដាម

"ចុះអ្នកណាអោយអ្នកនាងមកចូលចិត្តខ្ញុំ?"ហូសុក

"លោកឯង? ហ្ហឹស!..អូមែនហើយមុននឹងលោកនិយាយសុទ្ធតែថាខ្ញុំគ្មានអ្នកយកចុះលោកនឹងមានអ្នកណាយកឬនៅ?"គុកដាមធ្វើមុខបែបមិនសុខចិត្តបង្ករជាសំណើចដល់នាយកម្លោះហូសុកតែនាងមិនអោយគេបានចិត្តមកសើចចម្អកនាងនោះទេទើបគុកដាមរកគន្លឹះថាអោយហូសុកវិញ

"ក៏...«ហ្ហឹស!ចេះមកសកវិញគ្រាន់បើ»"ដោយឮសម្ដីមួយម៉ាត់នេះហូសុករាងគាំងដែរ

"យ៉ាងមិចគាំងបបូរមាត់ហើយឬ ហាហា ខ្ញុំណាជាប្រភេទនារីមានជម្រើសច្រើនខ្ញុំរើសមិនមែនដូចលោកឯងគិតទេ"គុកដាម

"រើសអោយច្រើនទៅតិចទៀតអស់មនុស្សគេឈអោយជ្រើសហើយ អ្នកនាងនឹងដូចជា....គ្រឺង! គូស្នេហ៍មិត្តភក្តិរបស់ខ្ញុំអញ្ចឹង"និយាយដល់ត្រឹមនេះទូរស័ព្ទរបស់ហូសុកក៏រោរ៍នោះជាលេខរបស់សុកជីនដែលមិត្តៗគ្រប់គ្នាសុទ្ធតែដឹងថាសុកជីនមានស្នេហាដោយសារតែអស់ជម្រើសខ្លាចនៅយូsingleទាល់តែងាប់

"មិត្តរបស់លោកយ៉ាងមិច?"គុកដាមព្រិចភ្នែកញាប់ៗ

«អ្ហឹម សួរស្ដីmanegerជីននី»ហូសុក

«មែនហើយថេហ្យុងគេថាគេនឹងមកកូរ៉េវិញឆាប់ៗនេះរឿងនោះយ៉ាងមិច?ក្រែងគេថាទៅអង់គ្លេសវិញហើយ»សុកជីន

"ថេហ្យុងគេមិនដែលឈប់រវល់រឿងការងារទេគ្រាន់តែគេជាមនុស្សក្រឡិចក្រឡុចច្រើនធ្វើមើលតែមិនដឹង ចាំតែមើលនៅអ្វីដែលគេធ្វើទៅ"ហូសុក

«បងទំនងដឹងរឿងច្រើនសម្រាយប្រាប់ខ្ញុំផង»សុកជីន

"បងមិនដឹងច្រើនទេតែចាំទៅដល់condoបងសម្រាយប្រាប់ឥឡូវនិយាយមិនកើតទេមានរនុកក្នុងនៅទីនេះ bye"ហូសុកញញឹមនឹងងាកមកមើលគុកដាមមុននឹងចុចបិទ

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now