ភាគទី39: ហើយថីឈឺចាប់មែន?

1.8K 218 14
                                    


     យុនហ្គីនាយមករកលោកយាយរបស់នាយនៅឯតាមខេត្តព្រោះគ្មានគ្រួសារទេមានតែលោកយាយម្នាក់គត់ដែលគាត់ចង់រស់នៅឯជនបទនាយបានសង់ផ្ទះអោយគាត់មួយនឹងមានអ្នកនៅជាមួយគាត់ពីនាក់ ពេលនេះហត់នឿយក្នុងជីវិតយុនហ្គីក៏មករកគាត់

"អ្នកណាបង្រៀនអោយឈ្លោះគ្នាជាមួយប្រពន្ធរត់មកផ្ទះបែបនេះ?"លោកយាយមីន

"ខ្ញុំជិតលែងលះគ្នាហើយមិនមែនឈ្លោះតិចតួចទេ"យុនហ្គី

"ហេតុអីទៅយ៉ាងណាមានប្រពន្ធនៅក្មេងជាប្ដីខ្វះការអត់ធ្មត់បែបនេះមែនទេ?"លោកយាយរអ៊ូបណ្ដើរដៃអង្អែលក្បាលនាយដែលកំពុងតែគេងកើយផ្លូវគាត់នឹងនៅក្បែរបង្អួចមើលទេសភាពវាសភ្នំខ្យល់បក់ត្រជាក់ៗ

"អ្ហា..លោកយាយឈប់មាត់ទៅចៅកំពុងតែហត់"យុនហ្គីននៀលលើភ្លៅគាត់រួចបិទភ្នែក

".....អ្ហឹម...អ្នកនៅទីនោះមានផ្ដល់តម្លៃដល់ចៅទេ?"ស្ងាត់មួយសន្ទុះលោកយាយមីនក៏សួរបន្តព្រោះថាយុនហ្គីគ្មានគ្រួសារពេញលេញឬវង់ត្រកូលខ្ពង់ខ្ពស់ទេបើប្រៀបទៅនឹងជីមីនខុសគ្នាដូចមេឃនឹងដី

"ប៉ាម៉ាក់ក្មេកគឺមិនអីឡើយប្រពន្ធខ្ញុំក៏..គេនៅក្មេងដូចលោកយាយថា..."យុនហ្គី

"អ្ហឹម..."លោកយាយងក់ក្បាលនឹងមិនទាន់ដេញដោលព្រោះចរឹកយុនហ្គីគឺបែបនេះនាយមិនចង់អោយសួរនាំច្រើនពេកដែលនាយមានអារម្មណ៍ថាចង់សម្រាកទេតែស្ងាត់ៗគង់តែប្រាប់ដោយខ្លួនឯងទេថាមានរឿងអី។

#ភូមិគ្រិះផាក

   បន្ទាប់ពីទទួលការទូន្មានយ៉ាងខ្លាំងពីមនុស្សចាស់ជីមីនក៏ភ្ញាក់រលឹកយកសម្ដីពួកគាត់មកដេកគិតសាកមើលមិនថាសម្ដីថេហ្យុងក៏ដោយកន្លងមកគេមិនសូវបានដេកគិតអំពីវាទេមានតែកំហឹងការខឹងប្រចណ្ឌបាំងមុខតែមួយគត

«គេស្រលាញ់តែឯងម្នាក់ទេ គួរតែមើលទង្វើរខ្លួនឯងថាបានយល់ពីយុនហ្គីកម្រិតណា»ជីមីនគេងគិតសម្ដីអស់នោះទាំងហូរទឹកភ្នែកស្រក់ចុះឥតឈប់ស្របពេលដៃចុចទូរស័ព្ទមើលសារដែលគេលេងជាមួយយុនហ្គីកន្លងមកទើបឃើញថាខ្លួនគេមានចន្លោះប្រហោង នៅពេលដែលប្រយោគសារយុនហ្គីមានរឿងចង់និយាយគេតែងតែកាត់ដោយលេសថារវល់ហើយការផ្ញើរសារដែលពោពេញដោយការយកចិត្តទុកដាក់ស្រលាញ់នឹងចែករំលែកតែងតែមិនទទួលបានតបយ៉ាងផ្អែមល្ហែមពីគេវិញសោះ មិនមែនបញ្ជាក់ថាគេមិនស្រលាញ់នាយតែគេគ្រាន់តែគិតថាយុនហ្គីស្រលាញ់ខ្លួនហើយគ្មានអ្វីចាំបាច់ត្រូវទីផ្គាប់ជាមួយនាយពេកនោះទេ

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now