ភាគទី31: បើយល់ថាហត់ដកថយទៅ

1.6K 215 19
                                    

    ថេហ្យុងនឹងយុនហ្គីមិនបានស្នាក់នៅទីនោះទៀតទេក្រោយញាុំអាហាររួចពួកគេសម្រេចចិត្តមកផ្ទះវិញដោយសារថេហ្យុងត្រៀមខ្លួនក្នុងការថតរឿងហើយផ្លូវឆ្ងាយតែទោះណាឡានយុនហ្គីគឺជាsportបែបនោះគឺអាចនឹងមិនសូវចំណាយពេលយូប៉ុន្មាននោះទេ

ងឺត!

"ចូលបន្ទប់ទឹកឬអត់?"យុនហ្គីបានមកឈប់នៅការ៉ាស់សាំងគេក៏សួរទៅថេហ្យុង

"អត់ទេបងទៅចុះ"ថេហ្យុងក្រវីក្បាលនឹងអង្គុយផ្អែកនឹងឡានទាំងឈឺចុករោយរាងកាយតែប្រឹងទ្រាំមិនមាត់ណាមួយគេងមិនសូវឆ្អែតនឹងឈឺក្បាលទៀតផង

" ok ចាំមកវិញបងឈៀងចូលmartទិញអីអោយ"ដោយសារតែថេហ្យុងជាតារាបែបនោះយុនហ្គីយល់ថារាងតូចមិនចង់ចេញទៅក្រៅព្រោះគេទើបតែធ្វើការហត់ខ្លាចទឹកមុខមិនល្អអាចអោយfanរិះគន់បាន

គ្រឺងៗ!! ក្រោយយុនហ្គីបើកទ្វាឡានចេញទៅសម្លេងទូរស័ព្ទក៏បន្លើឡើងគឺជាទូរស័ព្ទយុនហ្គីដែលនាយភ្លេចយកទៅ ដោយឃើញបែបនោះថេហ្យុងសម្រេចចិត្តមិនខ្វល់តែមកពីទូរស័ព្ទរោរ៍ញយដងពេកទើបគេដាច់ចិត្តយកមកចុចលើកទាំងមើលមិនច្បាស់ថាយុនហ្គីsaveពីឈ្មោះអ្នកណាឡើយ

"ហាឡូជម្រាបសួរ?"ថេហ្យុងនិយាយទាំងបិទភ្នែក

«ឯ...ឯង? គីមថេហ្យុង!ហេតុអីឯងនៅជាមួយប្ដីយើងបានហ្ហាស ឯងមានគំនិតអីប្រាប់ត្រង់ៗមកហេតុអីចេះតែមានទំនាក់ទំនងជាមួយប្ដីរបស់យើង!»ជីមីនឮថាជាសម្លេង
ថេហ្យុងលើកទូរស័ព្ទទៀតគេខឹងមែនទេនថ្នាក់ញ័របបូរតត្រឺតសម្លេងញ័ររកយំដោយសារតែខឹងខ្លាំង

"មកពីបងយុនមានប្រពន្ធចរឹកដូចឯងនឹងហើយ ទើបគាត់ត្រូវមានទំនាក់ទំនងនឹងមិត្តខាងក្រៅខ្លះ"ថេហ្យុង

"មកពីឯងរលែមទាក់ទាញចំណាប់អារម្មណ៍ច្រើនជាងធ្វើចរឹកម្ញិម្ញក់ដាក់ប្រុសគ្រប់គ្នា!! "ជីមីន

" មនុស្សដូចឯងណាផាកជីមីន ចេះតែហាសម្ដីតាមអារម្មណ៍មិនឆ្លងកាត់ខួរក្បាលមិនគិតថាសម្ដីឯងប៉ះពាល់ដល់អារម្មណ៍អ្នកណាខ្លះ មួយឃ្លាចុងក្រោយនេះផ្ញើរជូនបងប្រុសជីដូនមួយរបស់ឯងផង"ថេហ្យុងនិយាយរួចក៏ចុចបិទបាត់ឃើញគេលេងសើចៗមិនសូវចេះខឹងតាំងចិត្តមិនសូវប្រកាន់ម្ដងហើយម្ដងទៀតគិតថាគេជាស្អី? អាចហាសម្ដីនិយាយអីបានតាមចិត្តធ្វើទង្វើរដាក់បានតាម
អារម្មណ៍ហ្ហេសគ្រាន់តែចង់ប្រាប់ថាមនុស្សមិនងាយចេះខឹងដូចគេបើខឹងម្ដងគុំអាក្រក់ណាស់ ហើយបងប្រុសជីដូនមួយរបស់ជីមីននោះគឺគ្មានអ្នកណាក្រៅពីជុងហ្គុកនោះទេ

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now