ភាគទី41: ច្រណែន

1.8K 260 37
                                    


    ក្រោយពីត្រូវបានថេហ្យុងនិយាយបែបនេះដាក់ខ្លួនជុងហ្គុកក៏ស្ងាត់មាត់អារម្មណ៍ដ៍ល្អរបស់នាយប្រែមកជាសោកសៅវិញម្ដងទៀតភ្លាមៗបន្ទាប់ពីឮសម្ដីរាងតូចបូករួមទាំងកែវភ្នែករបស់គេដែលបង្ហាញពីភាពឈឺនៅខាងក្នុងនោះដែលនាយតែងតែមិនដឹងនឹងមើលរំលងកន្លងមក

"ហ្ហឹស!..."ថេហ្យុងដើរឡើងជណ្តើរទៅខាងលើទាំងទឹកមុខមាំបែបម៉ួម៉ាវក្ដៅក្រហាយតែគេមិនសូវបញ្ចេញជាកាយវិការត្រគោះបោះបោកបែរជាបង្ហាញតែតាមរយ:ទឹកមុខរបស់គេ

ពេលគេទៅបាត់ជុងហ្គុកក៏មិនហ៊ាននិយាយអ្វីបន្តទៀតទេនាយអោនរើសចានទាំងទឹកមុខសោកសៅនឹងពោពេញដោយការគិតមកពីនាយទាំងអស់ទើបធ្វើអោយថេហ្យុងគេខឹងដល់ថ្នាក់នេះមិនដឹងជាទង្វើរអីខ្លះតាំងពីដើមមករឿងខ្លះនាយធ្វើទាំងភ្លេចខ្លួនរឿងខ្លះចេតនានាយគ្រាន់តែមិនចង់អោយគេរំខានខ្លួនកាលពីមុនគឺកាលពីមុន!ពេលនេះអារម្មណ៍របស់នាយប្រែទៅជាអ្វីផ្សេងមួយទៀតដែលអន់ចិត្តមិនចង់អោយថេហ្យុងខឹងគេគេចមុខពីនាយឬសោះកក្រោកលែងនិយាយរកខ្លួនបែបនេះទេ ចង់អោយគេបាត់ខឹងតើនាយគួរតែធ្វើអ្វីទៅ?

#Newday

"ហ្ហាស!ថាមិចអេរីកគ្រោះថ្នាក់ចរាចរណ៍?"ព្រឹកថ្ងៃថ្មីពេលថេហ្យុងចុះមកបម្រុងនឹងញាុំអាហាររួមតុជាមួយប៉ារបស់គេទូរស័ព្ទក៏រោរ៍ដែលអង្គរក្សគេបានcallមក

"យើងនឹងទៅឥឡូវនេះ"ថេហ្យុងចុចបិទនឹងប្រញាប់ពាក់អាវខាងក្រៅ

"យ៉ាងមិចនឹងកូន?"លោកគីមដើរមកសួរថេហ្យុងហើយជុងហ្គុកវិញអង្គុយនៅលើសាឡុងធ្វើមុខស្ញប់ៗពេលឮសម្រែកថេហ្យុងបែបនេះនាយបានត្រឹមងាកមកមើល

"គឺអេរីកសង្សារចាស់កូនគេគ្រោះថ្នាក់ កូនទៅមើលគេសិន"ថេហ្យុងនិយាយរួចក៏ដើរទៅយ៉ាងញាប់ជើងស្របពេលជុងហ្គុកឮរាងតូចថាជាសង្សារចាស់នាយក៏ប្រញាប់ក្រោកទៅតាម

ក្រឹប! គ្រាំង!

"មកធ្វើអី?"ថេហ្យុងចូលឡានអង្គុយវឹបងាកមកឃើញជុងហ្គុកចូលមកអង្គុយដែរ

"បងខានមកអង់គ្លេសយូភ្លេចផ្លូវភ្លេចទីតាំងអស់ហើយទៅណាសុំទៅដែរ"នាយតាមនេះគឺតាមហួងហែងពេលឃើញរាងតូចដូចជាបារម្ភពីសង្សារចាស់បែបនេះពិសេសចង់មានឱកាសបាននិយាយលួងលោមសុំទោសថេហ្យុងដោយផ្ទាល់មាត់

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now