ភាគទី29: ខ្ញុំចង់ធ្វើវាជាមួយបងឥឡូវនេះ🔞

1.8K 183 44
                                    

  

សុកជីននៅខាងក្រៅគេកាន់ខាងcomputurដូចជាជំនាញរាល់ដងដែលរាងតូចពូកែhack camera
សុវត្តិភាពកាមេរ៉ាខ្លះគេhackបានកន្លែងខ្លះទៀតគឺពិបាកនៅក្នុងការhack

"លោកមិនមែនត្រឹមតែពូកែចាត់ចែងតារាទេថែមទាំងពូកែខាងhack ទៀតផង ចុះលោកដែលលួចលុយគេដែរទេ?"ណាមជុននៅអង្គុយនៅអង្គុយក្នុងគូទឡាននាយមិនចូលទៅនោះទេព្រោះបានប្រាប់ច្រកចម្ងាត់ផ្លូវទៅទៅហូសុកឬជុងហ្គុករួចហើយណាមួយរាងក្រាសមិនចង់អោយណាមជុនដែលមិនដឹងអីចូលទៅប្រថុយកន្លែងគ្រោះថ្នាក់បែបនោះទេ

"ផាច់!លោកឯងសួរសំណួរស្អី មុខខ្ញុំនេះជាចោរហ្ហេស?"សុកជីនវាយនាយមួយដៃពីបទពូកែឆ្ងល់សួរឡប់ៗ

"ចុះលោករៀនhackerធ្វើអីចុះ?"ណាមជុន

"រៀនដើម្បីប្រើក្នុងផ្លូវល្អឬជួយមិត្តខ្ញុំកម្ចាត់សត្រូវបែបនេះមិនមែនគ្រប់គ្នារៀនដើម្បីតែធ្វើជាចោរទេ អុស៎.."សុកជីន
កំពុងតែនិយាយត្រចៀករបស់គេឮសម្លេងជុងហ្គុកប្រាប់កុំអោយថេហ្យុងផឹកស្រារាងតូចជ្រួញចិញ្ចើមឆ្ងល់

"តើស្រាអ្វីទៅ?"សុកជីនបានត្រឹមឆ្ងល់តែប្រហែលជាអ្នកខាងក្នុងឮហើយស្ថានការនៅខាងក្នុងមើលទៅពួកគេសកម្មណាស់ហើយកាមេរ៉ាគឺរាងតូចមើលគ្រប់ជ្រុងដែលគេhackបានដោយមិនដាក់ភ្នែកនោះទេ។

#ខាងក្នុង

  បន្ទាប់ពីប៉ូលីសឆែកឆេរួចគឺឃើញឥវ៉ាន់នោះពិតមែនវាមានច្រើនកេសហើយក៏ចាប់បានកូនចៅមួយចំនួនដែរទើបប៉ូលីសនាំគ្នាសម្រុកចូលទៅក្នុងclubនោះបង្ករជាភាពអូរអឆ្លេឆ្លាភ័យខ្លួនរត់ពេញclubទាំងអស់ប៉ូលីសធ្វើការឃាត់ខ្លួនមនុស្សជាច្រើន ចំណែកឯមេប៉ូលីសសម្រុកចូលបន្ទប់VIPនោះ

"វីវហើយថៅកែប៉ូលីសសម្រុកចូលមក"កូនចៅជំនិតរត់មករាយការណ៍ប្រាប់រីឯកូនខ្លះរត់ទៅរករីឆាត

"ហ្ហាសថាមិច! ហេតុអីប៉ូលីសមកបាន"ថៅកែនោះអង្គុយលែងនៅស្ងៀមចាប់ផ្ដើមធ្វើមុខភ័យនឹងស្ទុះក្រោកឈឆ្លេឆ្លា

"មកតាមខ្ញុំមកលោកថៅកែ"ជំនិតរបស់ថៅកែនោះអូសចៅហ្វាយរបស់ពួកគេរត់ចេញទៅព្រោះពួកគេស្គាល់ច្រកចេញសម្ងាត់ឯជំនិតរបស់រីឆាតក៏ព្យាយាមតាមខ្សឹបទៅរីឆាតថាមានកន្លែងលាក់ខ្លួនសម្ងាត់នៅទីនេះដែរ

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now