ភាគទី12: រលៀមហួសដែនកំណត់

1.8K 200 21
                                    

ការថតនៅក្នុងយប់នេះត្រូវចំណាយពេល​2ម៉ោងជាងទម្រាំតែរួចរាល់ក្នុងមួយឈុតនេះថេហ្យុងតឹងទ្រូងស្ទើរបែកជាមួយនឹងការប៉ះលិចកើតរបស់ខេនឌីនិយាយមែនគេយល់ថានាងគឺជាតារារួមអាជីពជាមួយគ្នាទេបើមិនអញ្ចឹងទេស្ដីអោយមិនទុកមុខអោយឡើយហើយមួយទៀតបើទោះចរឹកធម្មជាតិរបស់ថេហ្យុងបែបណាក៏គេនៅគោរពអោយតម្លៃស្ត្រីតែមនុស្សស្រីដូចខេនឌីនេះដូចជាមិនអោយតម្លៃខ្លួនឯងសោះ

"ហ្ហើយ!​!​"ថេហ្យុងដើរទាំងដកដង្ហើមធំចេញពីកន្លែងថតមួយនោះជាមួយនឹងសុកជីនរួមទាំងអង្គរ្សរបស់គេ

"ទ្រាំៗទៅឯងនៅថតរឿងយូជាងពេលថតMvនេះទៀតហ្ហ ថតMv1សប្ដាហ៍ឯថតរឿងយ៉ាងហោចណាស់ក៏ចូលខ្ទង់3.4ខែដែរនោះជារឿងខ្លីផង"សុកជីននិយាយទាំងសើច

"ហ្ហើយ!​!​បើយើងមិនមកនៅទីនេះរាប់ខែដើម្បីជួយការងារលោកតាទេយើងក៏មិនទទួលការថតរឿងអីទៀតដែរធុញនឹងព័រត៌មានហើយធុញនឹងនាងផងដែរ"ថេហ្យុង

"ឆ្ងល់ណាស់ហេតុអីលោកតាឯងឯងចាក់ខ្សែរអោយផលិតកម្មMPJអញ្ជើញនាងមករួមការងារនឹងឯង?​"សុកជីន

"នាងជាមនុស្សរបស់ត្រកូលអីុរ៉ុនដែលជាសត្រូវរបស់លោកតាយើងលោកតាគិតថាជួនកាលអាចនាងជាប្រយោជន៍ដល់ការងារពួកយើងតែមើលទៅនាងកុំគ្មានដឹងខ្យល់អីទេ"ថេហ្យុង

"មកនេះ!​"ពេលដើរកាត់បន្ទប់មួយយុនហ្គីបើកទ្វាហៅថេហ្យុងនេះជាបន្ទប់ស្រាហើយក៏ជាផ្លូវឡើងទៅSky bar ផងដែរ

"បងថតមួយថ្ងៃនេះហត់ហើយមិនទៅផ្ទះតិចប្រពន្ធដេកចាំ"ថេហ្យុង

"មែនហើយឮថាប្រ​ពន្ធគឺកាចផង"សុកជីន

"បងចង់ផឹកមួយកែវសិនចាំទៅហើយមានរឿងសួរថេហ្យុងទៀតផង"យុនហ្គី

"រឿងអី?​"ថេហ្យុង

"រឿងជំនួយរបស់តារាស្រីខេនឌីជាមនុស្សឯងសង្ស័យនោះអីយប់នេះដូចមិនឃើញនាងសោះ"យុនហ្គី

"នាងមិនមកទេពេលខ្ញុំមកនោះ..ណាមួយនោះគឺជានាង!​"ថេហ្យុងងាកទៅកញ្ចាក់Sky barនៅខាងក្រៅទើបឃើញជុងហ្គុកកំពុងតែអង្គុយញាុំអាហារជាមួយអីុណា

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now