ភាគទី51: ចាំនៅតែពីនាក់ចាំអូនជ្រួលជ្រើម

1.2K 161 21
                                    


   ដោយសារតែនិយាយត្រូវគ្នាហើយបែបនោះយុនហ្គីនឹងជីមីនក៏សម្រេចចិត្តព្រមត្រូវរ៉ូវគ្នាវិញយ៉ាងណាម្ដងនេះម្នាក់ៗតាំងចិត្តយ៉ាងមុះមុតថានឹងកែប្រែខ្លួនជាថ្មីណាមួយពួកយើងទាំងពីសុទ្ធតែស្រលាញ់គ្នាឆ្លតកាត់រឿងទាស់គ្នាចាត់ទុកថាបទពិសោធន៍មួយសម្រាប់គូជីវិតទៅចុះ

  វិចខោអាវចេញទៅម្ដងរួចហើយហេតុតែមិនដាច់ចិត្តពីប្រពន្ធសំណព្វចិត្តថ្លើមប្រម៉ាត់ទើបនាយក៏ត្រូវត្រឡប់មកវិញដដែលណាមួយយុនហ្គីទុកការងារចោលយូដែរហើយសំណាងដែលបានឪពុកក្មេកចេះយល់នោះព្រោះយុនហ្គីឈប់ការងារគឺផ្អាកថតរឿងអស់តារាជាច្រើនខាតទាំងលុយនឹងពេលវេលាតែមិនថ្វីឡើយលោកផាកគាត់មិនមែនជាមនុស្សដែលប្រកាន់នោះទេកូនៗឈ្លោះគ្នាក៏ដោះស្រាយតាមនឹង

"ជំរាបសួរលោកប៉ាអ្នកម៉ាក់"នាយមកដល់អោនគោរពទៅលោកទាំងពីដែលកំពុងតែអង្គុយនៅលើសាឡុងមើលទូរទស្សន៍

"អ្ហឹម..មកហើយឬកូនគ្រាន់តែបើដែរតើជីមីនកូនយើងអូន"លោកផាកភ្ញាក់ផ្អើលដែលឃើញពួកគេបណ្ដើរគ្នាមកបែបនេះ

"មែនហើយ ហ្ហឹសៗកូនប្រសារមុខដដែល"អ្នកស្រីសើចញញឹមនឹងបកដៃហៅគេទាំងពីមកអង្គុយ

"ពិបាកដែរទម្រាំតែគាត់ជានាវិញ ឃើញកូនប្រសារម៉ាក់ស្លូតៗតែលេងកូនឈឺណាស់"ជីមីនបួញមាត់ធ្វើរឹកងិងក់គេយំអស់ទឹកភ្នែកមិនតិចលីត្រគ្រាន់ប្រាប់

"ហួយ..ល្អហើយកូនយុន"អ្នកស្រីបន្ទរទាំងសើច

"ល្អណាស់លេងធ្ងន់ៗអញ្ចឹងហើយអោយដឹងប្រឹងម្ដងកុំអោយចរឹកបានពេក"លោកផាក

"លោកប៉ា ហ្ហ៎"ជីមីន

"ហ្ហឹសៗ..បាទ..មែនហើយអោយខ្ញុំសុំទោសផងដែលពួកខ្ញុំឈ្លោះគ្នារំខានដល់ប៉ាម៉ាក់បែបនេះពិសេសខកខានទាំងរឿងការងារទៀតផង"យុនហ្គី

"មិនអីទេតារាដែលពិបាកនិយាយគ្នាជាងគេគឺខេនឌីពេលនោះក្មួយថេហ្យុងបានលួងលោមនាងទៅក្រៅប្រទេសបាត់តែមិនដឹងយ៉ាងមិចពេលមកវិញក៏ត្រូវអស់ជីវិតបែបនេះ "លោកផាក

"ខ្ញុំក៏ទើបតែទទួលដំណឹងដែរ"យុនហ្គី

"មែនហើយត្រូវគេបាញ់សម្លាប់ ឮថាប៉ានាងជាឈ្នួញរកសីុខុសច្បាប់ធំមួយទើបបែបនោះ"លោកផាក

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now