ភាគទី32: ទៅ!ហ្ហឹក..កុំមកខ្វល់ពីមនុស្សដូចខ្ញុំ

1.8K 224 29
                                    

យុនហ្គីធ្វើមុខឡើងស្មើរព្រោះនាយខំប្រឹងត្រហេបត្រហបមករកភរិយាទាំងបារម្ភបែរជាគេហ៊ានធ្វើបែបនេះដើម្បីតែយកឈ្នះថេហ្យុងទៅវិញជីមីនកាន់តែពិបាកទៅៗហើយ

"អូនសប្បាយលើការបារម្ភរបស់បង? ដឹងទេជិះមកតាមផ្លូវបងបន្ទោសខ្លួនឯងប៉ុណ្ណាដែលទុកអោយអូនខឹងហើយមិនលើកទូរស័ព្ទអូន"យុនហ្គី

"ដឹងថាខ្លួនខុសចំពោះខ្ញុំដែរហ្ន៎..តែចង់ធ្វើព្រោះបងមានក្ដីសុខជាមួយវាលើការឈឺចិត្តរបស់ខ្ញុំដូចគ្នា"ជីមីនស្រែកញ៉ែតៗទៅកាន់នាយ

"បងមានក្ដីសុខអីគេជាមិត្តបងអូនយល់ទេ?"យុនហ្គី

"មិត្តហ្ហេស?ខ្ញុំធុញនឹងពាក្យថាមិត្តរបស់បងណាស់មិត្តអីដែលបងត្រូវបារម្ភថ្នាក់កុហកអូនហើយចុះទៅតាមគេដល់ខេត្តដុបគ្នាមកវិញជូនគ្នាទៅមន្ទីពេទ្យញាុំអាហារជាមួយគ្នា!មិត្តស្អីរបស់បងមិត្តបម្រើតណ្ហាមែនទេ"ជីមីនចុះបីលើគ្រែ

"ផាកជីមីន!"យុនហ្គីស្រែកគំហកមករាងតូចជាលើកដំបូងបន្ទាប់ពីរៀបការរួចយូប៉ុណ្ណេះនាយមិនដែលសម្ដីធំទៅគេទេ

"នេះបងសម្លុតអូនដោយសារតែវា!"ជីមីននិយាយទាំងស្រក់ទឹកភ្នែកស្វាមីគេស្លូតបូតណាស់តែនាយចាប់ផ្ដើមប្រែបន្ទាប់ពីមានវត្តមានថេហ្យុងមកនាយរវល់ច្រើនខ្វល់ពីគេច្រើនទាំងដឹងហើយឮហើយថាគេមិនពេញចិត្ត

"ទៅឆ្លុះកញ្ចក់មើលចរឹកអូនសារជាថ្មីថាអូនកំពុងតែធ្វើអ្វីទៅរៀននិយាយម្ដងទៀត រៀននិយាយរៀនមើលចរឹកអូនបែបណា អូនចង់ត្រួតត្រាលើបងបងដឹង!តែកុំជ្រុលហួសត្រួតត្រាលើជីវិតបងពេក ទោះបងគ្មានទ្រព្យគ្មានវង់ត្រកូលល្អត្រឹមត្រូវតែបងចេះគោរពអោយតម្លៃដឹងគុណនឹងស្មោះត្រង់!"យុនហ្គីនិយាយជាសរុបរួមនាយមានអារម្មណ៍ថាភរិយានាយមនុស្សដែលខ្លួនស្រលាញ់នៅក្នុងជីវិតហាកកំពុងតែគៀបសង្កត់ធ្វើអីគេយល់តែចិត្តខ្លួនឯង មកពីនាយដឹងគុណទើបទៅមើលថែថេហ្យុងតាមការផ្ដែផ្ដាំរបស់គ្រួសារគេមកពីថេហ្យុងគេជាមិត្តយល់ចិត្តរឿងខ្លះជីមីនគេមិនបានយល់ពីនាយនោះទេ គេព្យាយាមអោយតែនាយដែលផ្គាប់ចិត្តគេចុះរាងតូចវិញ? ហេតុអីមិនប្ដូពីការប្រចណ្ឌឈ្លោះជេមកជាចាប់ផ្ដើមយល់ពីគ្នានឹងសួរហេតុផលគ្នាដោយស្រួលវិញ

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now